ឈ្មួញគប់គិត គ្នាឈូសឆាយ បំផ្លាញដីព្រៃលិចទឹក ក្នុងស្រុកជីក្រែង យ៉ាងអនាធិបតេយ្យ
ខេត្តកំពង់ចាម៖ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០ ក្រោមប្រធានបទ៖ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ»លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអំពាវនាវ ដល់ពលរដ្ឋ ឲ្យ វេចខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ក្រុមហ៊ុន ធ្វើការប្រមូល។ ដោយឡែកបងប្អូនដើរកម្សាន្តតាមមាត់ទន្លេ បន្ទាប់ពីបរិភោគចំណីអាហាររួច សូមមេត្តាដាក់សំរាមចូលទៅក្នុងធុងផង។
លោកស្រីប៉ាងដានី បានថ្លែងថាប្រជាពលរដ្ឋគ្រប់រូបជាម្ចាស់នៃភាពស្អាត និងភាពបៃតង នៅតាមទីក្រុងរបស់ខ្លួន ទីក្រុងស្អាត ជាទីក្រុងប្រកបដោយសុវត្ថិភាពល្អ។ បើយើងមិនបានវេចខ្ចប់ និងបោះសំរាម ពាសវាលពាសកាល នាំឲ្យប៉ះពាល់ដល់សោភណ្ឌភាពទីក្រុង និងបរិស្ថានទៀតផង។
លោកស្រីបានសង្កត់ធ្ងន់ថាខេត្តកំពង់ចាម ជាខេត្តរំដួលបីទង ក្រោមការខិតខំប្រឹងប្រែង និងការដឹកនាំ របស់ថ្នាក់ដឹកគ្រប់ជំនាន់។ យ៉ាងណាម៉ិញ ការប្រារព្ធទិវាថ្ងៃនេះ ដើម្បី ក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមទាំងអស់គ្នា ពោលគឺ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ និងទាំងប្រជាពលរដ្ឋទូទៅ ដើម្បី លើកស្ទួយដល់វិស័យទេសចរណ៍ ក៏ដូចជា ការអភិវឌ្ឍជនបទ ឲ្យមានការរីកចំរើន ថែមទៀត ចូលរួមទាំងអស់គ្នា ដើម្បី ទីក្រុងស្អាត ទីក្រុងស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា ទីក្រុងស្អាត បរិស្ថានល្អ បង្កើនឱកាស ទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្ត កាន់តែច្រើនទ្វេរឡើង។
ជាមួយគ្នានេះដែរលោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស អ្នកដែលមិនទាន់ពិនិត្យឈ្មោះ និងទៅចុះឈ្មោះបោះឆ្នោត សូមរុះរាន់ អញ្ជើញទៅពិនិត្យ និងចុះឈ្មោះ នៅតាមការិយាល័យ ក្នុងឃុំ សង្កាត់ រៀងៗខ្លួន ព្រោះថា យើងនៅសល់ពេលវេលាត្រឹមតែ០៦ថ្ងៃទៀតតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ផ្សាភ្ជាប់ជាមួយកម្មវិធីខាងលើ អ្នកចូលរួមទាំងអស់ ក៏បានបែងចែកទៅតាមគោលដៅ រាងៗខ្លួន ដើម្បី ប្រមូលសំរាមជានិមិត្តរូប នៅតាមទីសាធារណៈផងដែរ៕SRP









