ខេត្តសៀមរាប៖នារីម្នាក់ជិះម៉ូតូម្នាក់ឯងត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងថ្ងៃអង្គារ ទី ១៣ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១១និង០០នាទី លើកំណាត់ផ្លូវជាតិលេខ៦ នៅចំណុចចន្លោះបង្គោលគីឡូលេខ294 – 295 ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកបាសាទបាគង ខេត្តសៀមរាប។
អធិការនគរបាលស្រុកប្រាសាទបាគង លោកសេនីយ៍ឯក លឹម សម្បត្តិ បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចណ៍នេះរវាងរថយន្ត សាំយ៉ុង មិនដឹងស្លាកលេខ បើកបរមានទិសដៅពីកើតទៅលិច។ចំណែក ម៉ូតូម៉ាកហុងដាដ្រីម សេរីឆ្នាំ ២០២០ មានស្លាកលេខ សៀមរាប 1AH 1113 ពណ៌ខ្មៅ បើកបរដោយឈ្មោះ ហ៊ុន ឆាយភេទស្រីអាយុ ២៩ឆ្នាំសញ្ជាតិខ្មែរ មានទីលំនៅភូមិជីគៀក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប(ស្លាប់)បើកបរមានទិស ដៅពីលិចទៅកើត។
អធិការបន្តថាក្រោយពេលកើតហេតុរថយន្តបង្ករត់កិចខ្លួនបាត់។មូលហេតុ រថយន្ត បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។ទោះយ៉ាងសមត្ថកិច្ចថាកំពុងស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយផងដែរ៕SRP




