ព័ត៌មានទាន់ហេតុការណ៍ :

លោកហ៊ុន​ ម៉ាណែត ផ្ដល់អំណោយជូនកម្លាំងប្រជាការពារ និង​កម្មករ ដែល​បាន​ចូលរួម​​ដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀង

ស្នងការខេត្តស្ទឹងត្រែង ចេញលិខិតថា «សារព័ត៌មាន ចុះផ្សាយខុសការពិត»

មេប៉ូលិសខេត្តបាត់ដំបង ព្រមានចាត់វិធានការ លើមន្ត្រីនគរបាលណា ដែលមិនដោះស្រាយបញ្ហាជូនពលរដ្ឋ ឲ្យបានទាន់ពេលវេលា

ដីសហគមន៍ នៅស្រុកឈូក ត្រូវបានគេគ្វៀល លក់ទៅឱ្យក្រុមឈ្មួញ តាមអំពើចិត្ត

អាជ្ញាធរខេត្តសៀមរាប ដាំកូនឈើប្រភេទប្រណិត២ពាន់ដើម

លោកគុជ លីណា នាំអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋ៥៣គ្រួសារ រងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅស្រុកជីក្រែង

លោកពេជ្រ ភារុណ មន្ត្រីសាលាស្រុករវៀង រងការរិះគន់ថា «រកស៊ីឈើខុសច្បាប់»

ពលរដ្ឋ​ជិត​៤០០គ្រួសារ​ រងផលប៉ះពាល់​ ដោយជំនន់ទឹកភ្លៀង ទទួលបានអំណោយ របស់លោក ហ៊ុន ម៉ាណែត ​

ក្រឡាប់រថយន្ត នៅស្រុករវៀង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល១៧នាក់

ពលរដ្ឋរស់នៅ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការគូលែន ៣១៧ ទទួលបាន «ប័ណ្ណកម្មសិទ្ធិដីធ្លី»

ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ១០:១២ ល្ងាច

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់ថវិកា ៣០០លានរៀល ដល់ខេត្តពោធិ៍សាត់បាត់ដំបងនិងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចផ្តល់ថវិកាចំនួន ៣០០លានរៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តចំនួន៣ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរជាងគេ គឺ ខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តនីមួយៗ ទទួលបានថវិកា ១០០លានរៀល ដើម្បីចាត់ចែងទិញគ្រឿងឧបភោគបរិភោគរួមមាន អង្ករ មី ត្រីខ និងទឹកស៊ីអ៊ីវ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះទៅប្រចាំការបំពេញការងារផ្ទាល់ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង គឺប្រគល់ភារកិច្ចជូនឯកឧត្តម ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា ដឹកនាំប្រតិបត្តិការដោយផ្ទាល់តែម្តង។

ក្នុងស្ថានភាពគ្រោះធម្មជាតិទឹកជំនន់នេះ កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ រួមជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។ ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព កាកបាទក្រហមកម្ពុជា ដែលមានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិនឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ៕SRP

Read Previous

នាយករដ្ឋមន្ត្រី អរគុណចំពោះសប្បុរសជន ដែលបានឧបត្ថម្ភថវិកា ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង

Read Next

លោកខៀវ កាញារីទ្ធ ចុះពិនិត្យការងារអភិវឌ្ឍ នៅបរិវេណមុខ ប្រាសាទអង្គរវត្ត