ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៣:២៣ ព្រឹក

អាជ្ញាធរខេត្តសៀមរាប ប្រកាស ការអនុវត្តគម្រោង ស្ថាបនាផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រះរាជដំណាក់ ដល់…

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានប្រកាសឲ្យដឹងនៅរសៀលថ្ងៃនេះថាក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាប់ផ្តើមដំណើរការអនុវត្តគម្រោងស្ថាបនា និងស្តារផ្លូវជាតិលេខ ៦ ចាប់ពីរង្វង់មូល ព្រះរាជដំណាក់ ដល់ រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅខេត្តសៀមរាប ក្រោមជំនួយឥណទានរបស់ ធនាគារអភិវឌ្ឍអាស៊ី (ADB) នាពេលខាងមុខនេះ។

ដូចនេះ ដើម្បីឱ្យគម្រោងស្ថាបនា និង ស្តារផ្លូវជាតិលេខ ៦ ខាងលើនេះ ប្រព្រឹត្តទៅដោយរលូន និង សម្រេចបានស្របតាមផែនការដែលបានគ្រោងទុក សូម សាធារណជន បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ទីតាំង អាជីវកម្ម លំនៅដ្ឋាននៅអមសងខាងផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលព្រះរាជដំណាក់ ដល់ រង្វង់មូលព្រះបាទ ជ័យវរ្ម័នទី៧ ចូលរួមសហការរុះរើសំណង់ និងសំណង់ការផ្សេងៗទៀតដែលនៅលើដីចំណីផ្លូវជាតិលេខ៦ ឱ្យបានរួសរាន់មុនការបើកការដ្ឋាន។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថាសាធារណជន បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ទីតាំងអាជីវកម្ម លំនៅដ្ឋាននៅអមសងខាងផ្លូវជាតិលេខ៦ នឹងចូលរួមអនុវត្តដោយធ្វើការរុះរើសំណង់របស់ខ្លួនដោយស្មារតី ទទួលខុសត្រូវខ្ពស់៕SRP

Read Previous

ប្រគល់ម៉ូតូនិង​ថវិកា​ ដល់​ជនរងគ្រោះ​ បាក់ស្រុតលូបង្ហូរទឹក នៅមាត់ទន្លេ

Read Next

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សួរសុខទុក្ខ លោកយាយ ប៊ុន សេន អាយុ១០២ឆ្នាំ