ព័ត៌មានទាន់ហេតុការណ៍ :

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ក្រសួងកសិកម្មអះអាងថា ក្នុងរយៈពេលប្រមាណជា៥ឆ្នាំកន្លងមកនេះ ពុំដែល បានរៀបចំបំពេញបែបបទ នាំចេញប្រភេទឈើរងការគំរាមកំហែង ជូនដល់ក្រុមហ៊ុនណាមួយ សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ឬហុងកុងនោះទេ

ចលនាយុវជន «ក្រុម១៥៧» ចុះចែកអំណោយនិងសម្ភារ ចំនួន៣គោលដៅ នៅក្នុងខេត្តសៀមរាប

វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា នៅស្អែកនេះ

ការឈូសឆាយ ដីព្រៃជាច្រើនហិកតា នៅស្រុកស្វាយលើ សង្ស័យមានការឃុបឃិតគ្នាជាប្រព័ន្ធ

សម្ដេច ស ខេង ផ្ញើសារលិខិតជូនពរ ក្នុងទិវារម្លឹកខួបថ្ងៃកំណើត នគរបាលជាតិ

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ៣:៤៣ ព្រឹក

រដ្ឋមន្ត្រីកសិកម្ម៖ យើងកំពុងប្រឈម នឹងបញ្ហាពីរសំខាន់គឺជំងឺឆ្លងកូវីដ និងគ្រោះទឹកជំនន់

ខេត្តសៀមរាប៖លោក វេង សាខុនរ រដ្ឋមន្ត្រីក្រសួងកសិកម្មបានអះអាងថា យើងកំពុងប្រឈមនឹងបញ្ហាពីរសំខាន់គឺជំងឺឆ្លងកូវីដ-១៩ និងគ្រោះទឹកជំនន់ ដែលបញ្ហាទាំងពីរបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយផ្ទាល់ និងដោយប្រយោលលើផលិតកម្មស្បៀង។ ក្នុងកាល: ទេស:ដ៏លំបាកនេះ យើងត្រូវរួមគ្នាទប់ស្កាត់ និងចាត់វិធានការដោះ ស្រាយបញ្ហាឲ្យបានទាន់ពេល មានប្រសិទ្ធភាព និងត្រូវបន្តយុទ្ធនាជំរុញផលិត កម្មស្បៀង និងការរក្សានិរន្តរភាពភពផែនដីពី ព្រោះដីជាមូលដ្ឋានផ្តល់ជីវិតសម្រាប់សត្តនិករនៅលើភពផែនដី រួមទាំងការបន្ធូរបន្ថយនូវវិបត្តិដែលបណ្តាលមកពីការប្រែប្រួលធាតុអាកាសផងដែរ ដែលធ្វើឱ្យមនុស្សជាតិជាង២៥០លាននាក់បាននិងកំពុងទទួលរងនូវផលប៉ះពាល់នេះ។

ពិតណាស់ថាការប្រារព្ធទិវានាពេលនេះគឺឆ្លើយតប ទៅនឹងកម្មវិធីសកម្មភាពជាតិប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដីដែលត្រូវបានរាជរដ្ឋាភិបាលនុម័តកាលនាឆ្នាំ២០១៨ និងជាពិសេសប្រសាសន៍របស់សម្តេចតេជោ ដែលបានគូសបញ្ជាក់ថា “ដំណោះស្រាយពាក់ព័ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតប ទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយកម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងរក្សាសុខុមាលភាពរបស់ប្រជាជន ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលថាមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះឡើយ”។

លោករដ្ឋមន្ត្រីថ្លែងថា ចូលរួមសហការគ្នាផលិតស្បៀង ធានាអាហារូបត្ថម្ភ សន្តិសុខស្បៀង បង្កើតការងារ បង្កើនប្រាក់ចំណូល បង្កើនផលិតភាពផលិតកម្មក្នុងស្រុក តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាទំនើបសមស្រប ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍។ លើកកម្ពស់ការផ្សព្វផ្សាយបច្ចេកទេសនៃការប្រើប្រាស់ធាតុចូលកសិកម្មគ្រប់បែបយ៉ាង ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងព្រៃលិចទឹក រក្សាបាននូវភាតរបរិស្ថាន ធនធានធម្មជាតិ(ទឹក ដី ព្រៃ សត្វ និងដំណាំ) ឆ្ពោះទៅសម្រេចគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាន និងគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣។

លោកថ្លែងបែបនេះនៅ ក្នុងខួបលើកទី៤០នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ “រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី” បានរៀបចំប្រារព្វនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូត្រនិគម ខេត្តសៀមរាប នាព្រឹកថ្ងៃសុក្រទី១៦ ខែតុលា ឆ្នាំ២០២០នេះ។

ពិធីនេះដោយអញ្ជើញការចូលរួមពីលោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្ត និងឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ លោកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោកផងដែរ។

លោកទៀ សីហា បានបញ្ជាក់ថាវិស័យកសិកម្ម មានសក្តានុពលសម្រាប់ការបង្កើនផលិតភាពផលិតកម្មស្បៀង ធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់នៅទូទាំងខេត្ត ស្របតាមកំណើនទេសចរណ៍ក្នុងរយ:ពេលកន្លងមក។

បើតាមលោកស្រីClaire Conan បានរាយការណ៍ថានេះគឺជាលើកទី៤០ នៃទិវាស្បៀងអាហារពិភពលោក ហើយការប្រារព្ធទិវានាពេលនេះគឺជាព្រឹត្តិការណ៍សាកលរបស់អង្គការសហប្រជាជាតិ ដែលពិភពលោកបានប្រារព្ធឡើងក្នុងន័យបំផុសស្មារតីយល់ដឹង និងទទួលស្គាល់អំពីតួនាទីសំខាន់នៃវិស័យកសិកម្ម ក្នុងការផលិតស្បៀង ធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងនិរន្តរភាពភពផែនដី ដែលគ្រប់តួអង្គពាក់ព័ន្ធត្រូវមានឆន្ទៈចូលរួមឲ្យបានសកម្មក្នុងស្មារតីទទួលខុសត្រូវ សំដៅធានាឲ្យបានសន្តិសុខស្បៀងក្នុងកាល:ទេស:ដែលពិភពលោកបាននិងកំពុងប្រឈមបញ្ហាជំងឺឆ្លងសកលកូវីដ- ១៩។

ចំណែកលោក Alexandre HUYNH បានថ្លែងថាការជំរុញផលិតកម្មស្បៀងគឺជាឆន្ទ:រួមគ្នាពីគ្រប់តួរអង្គពាក់ព័ន្ធរួមមានអ្នកផលិត អ្នកបរិភោគ រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ ធ្វើយ៉ាងណាឲ្យខ្លឹមសារនៃប្រធានបទនាថ្ងៃនេះទទួលបានជោគ ជ័យ ហើយអង្គការ FAO នឹងបន្តគាំទ្ររាល់សកម្មភាពដើម្បីឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់យើងនាពេលអនាគត៕SRP

Read Previous

លោក វេង សាខុន បានណែនាំ មន្ទីរកសិកម្ម ខេត្តកំពង់ចាមតាមដានស្ថានភាពទឹកជំនន់ នេះឲ្យបានជាប្រចាំ បង្កាក្រែងលិចសន្ទូងរបស់ពលរដ្ឋ

Read Next

ឃាត់ខ្លួនកម្មករ៥នាក់ នៅមុខអង្គរវត្ត ករណីគ្រឿងញៀន