ព័ត៌មានទាន់ហេតុការណ៍ :

លោកហ៊ុន​ ម៉ាណែត ផ្ដល់អំណោយជូនកម្លាំងប្រជាការពារ និង​កម្មករ ដែល​បាន​ចូលរួម​​ដោះស្រាយ បញ្ហាជំនន់ទឹកភ្លៀង

ស្នងការខេត្តស្ទឹងត្រែង ចេញលិខិតថា «សារព័ត៌មាន ចុះផ្សាយខុសការពិត»

មេប៉ូលិសខេត្តបាត់ដំបង ព្រមានចាត់វិធានការ លើមន្ត្រីនគរបាលណា ដែលមិនដោះស្រាយបញ្ហាជូនពលរដ្ឋ ឲ្យបានទាន់ពេលវេលា

ដីសហគមន៍ នៅស្រុកឈូក ត្រូវបានគេគ្វៀល លក់ទៅឱ្យក្រុមឈ្មួញ តាមអំពើចិត្ត

អាជ្ញាធរខេត្តសៀមរាប ដាំកូនឈើប្រភេទប្រណិត២ពាន់ដើម

លោកគុជ លីណា នាំអំណោយមនុស្សធម៌ ចែកជូនពលរដ្ឋ៥៣គ្រួសារ រងគ្រោះ ដោយសារជំនន់ទឹកភ្លៀង នៅស្រុកជីក្រែង

លោកពេជ្រ ភារុណ មន្ត្រីសាលាស្រុករវៀង រងការរិះគន់ថា «រកស៊ីឈើខុសច្បាប់»

ពលរដ្ឋ​ជិត​៤០០គ្រួសារ​ រងផលប៉ះពាល់​ ដោយជំនន់ទឹកភ្លៀង ទទួលបានអំណោយ របស់លោក ហ៊ុន ម៉ាណែត ​

ក្រឡាប់រថយន្ត នៅស្រុករវៀង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល១៧នាក់

ពលរដ្ឋរស់នៅ ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការគូលែន ៣១៧ ទទួលបាន «ប័ណ្ណកម្មសិទ្ធិដីធ្លី»

ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ ម៉ោង ៩:៣២ ល្ងាច

សម្ដេចតេជោ អរគុណ មន្ត្រីទាំងអស់ ដែលបានសង្គ្រោះប្រជាជន ទៅកាន់ទីទួល មានសុវត្ថិភាព

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន នៅរសៀលថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០២០នេះ បានបង្ហោះសារនៅលើទំព័រ ផេកហ្វេសប៊ុកដោយបានលើកឡើងថ្លែងអំណរគុណអាជ្ញាធរ
កងកម្លាំងគ្រប់ប្រភេទ ដែលបានជួយសង្គ្រោះពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់បានទាន់ពេលវេលា។
នៅក្នុងសាររបស់នាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរថា៖
សូមថ្លែងអំណរគុណចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព និងកោតសរសើរ ចំពោះសប្បុរសជននានា ដែលបានចូលរួមថវិកាជាបន្តបន្ទាប់ និងអរគុណដល់កាកបាទក្រហមកម្ពុជាដែលបានចេញយុទ្ធនាការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នេះ នឹងអរគុណវិស័យឯកជនដែលបានចូលរួមផ្ដល់ជូនជាទឹក សម្ភារប្រើប្រាស់ ជាចំណីអាហារផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។
បើតាមសំណេររបស់នាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជារស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួនកំពុងរងគ្រោះដោយគ្រោះទឹកជំនន់ដែលធ្វើឲ្យជន់លិចផ្ទះសម្បែង និងបង្កការលំបាកក្នុងការរស់នៅ។ តែទោះជាយ៉ាងណាក៏ដោយការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ។
«ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»៕SRP

Read Previous

ក្រុមហ៊ុនបុរីកុមារមាស ឯ.ក ចែកអង្ករ ដល់ពលរដ្ឋជាង៥០គ្រួសារ នៅឃុំព្រះដាក់

Read Next

អភិបាលខេត្តសៀមរាប ប្រាប់ពលរដ្ឋឲ្យបង្កើនប្រុងប្រយ័ត្នចំពោះការប្រឈមជំនន់ទឹកភ្លៀង