ខេត្តសៀមរាប៖ក្រុមហ៊ុន បុរីកុមារមាស ឯ.ក ដែលមានលក់ផ្ទះល្វែង និងដីឡូតិ៍ នៅស្រុកបន្ទាយស្រី បានបន្ត ចែកអង្ករ ដល់ ពលរដ្ឋជាង៤៥គ្រួសារ។
ការចែកអំណោយនេះ ធ្វើនៅសាលាឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០២០នេះ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន បុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលមានការខ្វះខាត បានមកទទួលអំណោយ ទាំង៤៥គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយ។ ជាមួយគ្នានេះ ក្រុមហ៊ុនថានឹងបន្តចែកដល់ពលរដ្ឋចំនួន ៤ឃុំទៀត នៅស្រុកបន្ទាយស្រីផងដែរ៕SRP









