ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:៣៨ ល្ងាច

សកម្មភាពដឹកជញ្ជូនឈើ ដោយខុសច្បាប់ ចេញពីខេត្តព្រះវិហារ ទៅកំពង់ធំ កើតមានយ៉ាងពេញបន្ទុក

ខេត្តព្រះវិហារ៖តាមសេចក្ដី រាយការណ៍បានឲ្យដឹងថាសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ចេញពីខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំ នៅតែបន្តកើតមានឥតឈប់ឈរ បើទោះបីជាអាជ្ញាធរសមត្ថកិច្ចបានរឹតបន្តឹងយ៉ាងណាក៏ដោយ។
ជាក់ស្ដែងនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២០ មានរថយន្តស៊ីណា ២គ្រឿង ដឹកឈើប្រណិតចេញពីស្រុកសង្គមថ្មី ខេត្តព្រះវិហារ
ឆ្ពោះទៅខេត្តកំពង់ធំ តាមបណ្តោយផ្លូវលេខ ៦២ ប៉ុន្តែមកដល់ចំណុចចំការកៅស៊ូ ស្ថិតនៅភូមិអូពោធិ៍ ឃុំ រមណីយ៍ ស្រុករវៀង បានបែកកង់មួយគ្រឿង ត្រូវបានមន្តី្របរិស្ថានរឹបអូសអូសយកមករក្សាទុកនៅដែនជំរកសត្វព្រៃបឹងពែរ មួយគ្រឿងទៀតបើករត់បាត់។
មន្ត្រីដែនជំរកសត្វព្រៃបឹងពែរ បានប្រាប់អ្នកសារព័ត៌មានថា
រថយន្តស៊ីណា ដឹកឈើខាងលើ
ពណ៌ស ស្លាកលេខ ២A.៦១៥៤.
ខាងក្នុងរថយន្តមានឈើឈ្លីកចំនួន.១៦៥០ ម៉ែត្រគូប អ្នកបើកបរ រត់គេចខ្លួន។
សុំបញ្ជាក់ថាសកម្មភាពដឹកជញ្ជូនឈើចេញពីទឹកដីខេត្តព្រះវិហារឆ្ពោះទៅខេត្តកំពង់ធំតាមផ្លូវជាតិលេខ ៦២ នៅតែបន្តកើតមានយ៉ាងអាណាធិបតេយ្យ ដោយក្រុមឈ្មួញប្រើប្រាស់រថយន្តសាំយ៉ុង រថយន្ត ស៊ីណា រាប់សិបគ្រឿងក្នុងការដឹកជញ្ជូនឈើ ដោយខុសច្បាប់
មិនមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរសមត្ថកិច្ចនោះទេ៕SRP

Read Previous

បុរសម្នាក់ ចង.កសម្លាប់ខ្លួន នៅបន្ទប់ទឹក ក្នុងស្នងការខេត្តសៀមរាប

Read Next

លោកទៀ សីហា និងលោកជំទាវផ្តល់អំណោយមនុស្សធម៌ ជូនពលរដ្ឋ ងាយរងគ្រោះ ក្នុងក្រុងសៀមរាប១១៦គ្រួសារ