សិស្សរៀននៅវិទ្យាល័យសំរោង ជិត៥០នាក់ ស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់
ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់ប្រជាកសិករ ឲ្យខិតខំបង្កបង្កើន មុខរបរបន្ថែម តាមរយៈការដាំដុះដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដោយប្រើប្រាស់លក្ខណៈបច្ចេកទេសកសិកម្មថ្មី ដើម្បីទទួលបានផលទិន្នផលខ្ពស់ ប្រកបដោយគុណភាព ដែលអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារកសិកម្ម និងបានចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។
ការស្នើឡើងយ៉ាងដូច្នេះក្នុងឱកាសចូលរួមចែកធាតុចូលកសិកម្ម ជូនប្រជាកសិករ ចំនួន១១៧គ្រួសារ ដែលជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមសត្វ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម។
លោកអភិបាលខេត្ត កក៏បានណែនាំ
ដល់ពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន
លើគ្រោះធម្មជាតិនានា ដែលតែងតែកើតមាន នាពេលបច្ចុប្បន្ន ដូចជាទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ ជាដើម និងត្រូវចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេស ការចូលរួមសហការ ជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋាន និងរាយការណ៍ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងការចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕SRP





