ព័ត៌មានទាន់ហេតុការណ៍ :

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

លោក ឌី វិជ្ជា បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត

អភិបាលខេត្តកំពង់ចាម៖ យើងត្រូវ បម្រើ ពលរដ្ឋ ប្រកបដោយភាពព​ ស្មោះត្រង់

បុរសម្នាក់ យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងថ្ម នៅតំបន់អង្គរវត្ត

ផ្ទេរអធិការ ស្រុកថ្មពួក មកកាន់ក្រុងប៉ោយប៉ែត វិញ

ការពិត ព្រះសង្ឃនិមន្ត បិណ្ឌបាត នៅផ្សារលើធំថ្មី «មានជំងឺសសៃប្រសាទ»

មន្ទីរសាធារណការ ខេត្តកំពង់ធំ បដិសេធ ចំពោះការផ្សាយ ព័ត៌មានមួយ

ប្រជុំដាក់ផែនការ បង្ក្រាប ក្រុមចោរនៅក្រុងសៀមរាប

ម៉ូតូ២គ្រឿង បុកគ្នានៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១១:០៨ ព្រឹក

រដ្ឋមន្ត្រីមហាផ្ទៃ អរគុណ សប្បុរសជន ដែលបានឧបត្ថម្ភ ថវិកា គ្រឿងបរិភោគនិងសម្ភារផ្សេងៗជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេច ស ខេង បានអរគុណ សប្បុរសជន ដែលបានឧបត្ថម្ភថវិកា គ្រឿងបរិភោគ និងសម្ភារផ្សេងៗ ជួយដល់ពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់។

តាមរយៈ page facebook ផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានសរសេរថា៖«បងប្អូនជនរួមជាតិជាទីគោរពរាប់អានដ៏ជ្រាលជ្រៅបំផុត»  ខ្ញុំសូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ខ្ញុំបានទទួលនូវជំនួយឧបត្ថម្ភពីបណ្ដាសប្បុរសជននានា សរុប មានអង្ករចំនួន៣៧៥តោន, មី១០០កេស, ប្រាក់រៀល៩០លានរៀល និងប្រាក់ដុល្លារ២០០,៥០០ដុល្លារសហរដ្ឋអាមេរិក។

សម្ដេចស ខេង បន្តថា ជំនួយទាំងនេះ ខ្ញុំ និងសហការី បានរៀបចំបែងចែកជូនបងប្អូនជនរួមជាតិដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង តាមរយៈរដ្ឋបាលខេត្ត ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ពោលគឺជំនួយបានទៅដល់ដៃជនរងគ្រោះពិតប្រាកដ ដោយគ្មានការប្រកាន់និន្នាការនយោបាយ ឬប្រការអ្វីផ្សេងឡើយ។

ទន្ទឹមគ្នានេះដែរ ខ្ញុំក៏នៅតែបន្តទទួលបាននូវការចូលរួមចំណែកជាថវិកា គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់នានាជាបន្តទៀត ពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ដើម្បីបន្តបែកចែកជូនបងប្អូនប្រជាពលរដ្ឋយើងដែលកំពុងរងគ្រោះដោយទឹកជំនន់។

រដ្ឋមន្ត្រីមហាផ្ទៃបន្ថែមថា ខ្ញុំពិតជាមានសេចក្ដីរំភើបរីករាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ នៅពេលបានឃើញបងប្អូនជនរួមជាតិយើង រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយល្អណាស់ នៅក្នុងពេលដែលជនរួមជាតិយើងមួយចំនួនបាននិងកំពុងរងគ្រោះដោយមហាន្តរាយជំនន់ទឹកភ្លៀងនេះ។

ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី នាងកញ្ញា ដែលមានទឹកចិត្តសប្បុរសចូលរួមបរិច្ចាកថវិកា គ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារប្រើប្រាស់មួយចំនួនដល់រូបខ្ញុំ ដើម្បីចាត់ចែងចែកជូនបងប្អូនជនរងគ្រោះ។ សូមជូនពរសប្បុរសជនទាំងអស់ ទទួលបាននូវពុទ្ធពរ៤ប្រការ និងសូមជូនពរបងប្អនជនរួមជាតិឆាប់បានរួចចាកផុតពីគ្រោះមហន្តរាយនេះ៕SRP

Read Previous

ឃាត់ខ្លួនចោរលួចម៉ូតូម្នាក់ នៅក្រុងសៀមរាប

Read Next

គណៈកម្មាធិការអចិន្រ្តៃយ៍ បានឯកភាពទទួលយកសេចក្តីព្រាងច្បាប់ថ្មីចំនួន៤ របស់រាជរដ្ឋាភិបាលដើម្បីពិនិត្យនិងសិក្សា