ព័ត៌មានទាន់ហេតុការណ៍ :

លោកស្រីញូង ចរិយា អ៊ុន ចាន់ដា នាំយកអំណោយ ជូនក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក គរុកោសលភូមិភាគកំពង់ចាម

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ បុគ្គលិក នៅមណ្ឌលសុខភាពមៀន

លោកស្រីម៉ែន សំអន​ ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា​ នៅវត្តអង្គួញដី

លោកប៉ោ វណ្ណនិត អញ្ជើញប្រគល់ផ្ទះមួយខ្នងអំណោយ របស់សម្ដេចហ៊ុន សែន ជូនអតីតយុទ្ធជន នៅស្រុកប្រាសាទបាគង

លោកស្រី អភិបាលខេត្តប៉ៃលិន សូមបួងសួងបារមី យាយយ៉ាត ឲ្យជួយកូនចៅទូទាំងប្រទេស ចៀសផុត ពីជំងឺកូវីដ-១៩

ផ្ទះចំនួន០៣ខ្នង នៅកំពង់ចាម ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង

សម្ដេចស ខេង បង្កើតក្រុមការងារ រដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ

អត្ថបទរបស់លោកស្ថាបនិកក្រុមហ៊ុនផាផាយ៉ា ថ្ងៃនេះសរសេរ អំពី«ភាពប្រថុយប្រថានជាមួយសមត្ថភាពខ្លួន»

ចលនាយុវជន ក្រុម១៥៧ ស្រុកជីក្រែង ចុះចែក អាកុល ម៉ាស និងសាប៊ូ ជូនពលរដ្ឋមុខផ្សារភូមិអូរ

អភិបាលខេត្ត​កំពង់ចាម​ កោតសរសើរ រដ្ឋបាលស្រុកចំការលេី ដែលបានផ្តល់សេវាសាធារណៈ ជូនពលរដ្ឋ យ៉ាងល្អប្រសើរ

ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៥:៥៣ ព្រឹក

សម្តេច ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងផ្តល់អំណោយ ជូនពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅស្រុកថ្មពួក និងក្រុងប៉ោយប៉ែត

Goal Property Service Co.,LTD - GPS

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ
នឹងបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារ ជាបន្តទៀត បន្ទាប់ពីម្សិលមិញផ្តល់ជូនប្រជាពលពលរដ្ឋ១ម៉ឺនគ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលការជន់លិចដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទាយមានជ័យ ក៏ក្លាយជាខេត្តរងការលិចលង់ធ្ងន់ធ្ងរជាងគេមួយផងដែរ។ ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះបានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។

របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ពលរដ្ឋ ១៨នាក់, ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ២២ ១៧៨គ្រួសារ, ជម្លៀសទៅទីទួលសុវត្ថិភាព ៣ ៥៤៥គ្រួសារ, លិចសន្ទូង ៤៩ ៣៤៣ហិកតា, លិចដំណាំផ្សេងៗ ៩ ៦៤២ហិកតា និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ទឹក និងសាលារៀនជាដើម៕SRP

Read Previous

លោកគួច ចំរើន ចុះពិនិត្យសង្វាក់ផលិតកម្ម នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសចេជាង

Read Next

ផ្ទុះអាវុធ នៅស្រុកក្រឡាញ់ខេត្តសៀមរាប បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់