ព័ត៌មានទាន់ហេតុការណ៍ :

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ក្រសួងថា៖ ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ

ដណ្តើមកន្លែងប្រព្រឹត្តបទល្មើសនេសាទ ម្ខាងត្រូវចាប់ខ្លួន ម្ខាងរងរបួស

បើកម៉ូតូបុកត្រាក់ទ័រ ពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកជីក្រែង

សមាគម​ចលនាយុវជនកម្ពុជា​ «ក្រុម​១៥៧» ស្រុកក្រឡាញ់​ ឧបត្ថម្ភអំណោយ ដល់ សាលាឃុំតាអាន និងពលរដ្ឋ៣គ្រួសារ​

អត្ថបទរបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ការពឹងលើខ្លួនឯង»

ចោរលួចក្របី៤ក្បាលឡើងឡាន នៅស្រុកបាគង បានដោយសុវត្ថិភាព

ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១១:៤១ ព្រឹក

នៅមុននេះបន្តិច សមត្ថកិច្ច ចាប់ខ្លួនប្ដីដែលបាញ់ សម្លាប់ប្រពន្ធ នៅស្រុកក្រឡាញ់ បានហើយ

GoalPropertyService

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅមុននេះបន្តិចថាជនដៃដល់ដែលបានបាញ់សម្លាប់ប្រពន្ធនៅស្រុកក្រឡាញ់ កាលពីយប់មិញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។

លោកឧត្តសេនីយ៍ថាជនដៃដល់ ត្រូវបានចាប់ខ្លួនបាននៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះ​ នៅស្រុកបវេល ដោយកម្លាំងនគបាលព្រហ្មទណ្ឌខេត្តសៀមរាប សហការណ៍ ជាមួយនគរបាលអធិការស្រុកបវេល ខេត្តបាត់ដំបង។

តាមរបាយការណ៍បានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២២ខែតុលាឆ្នាំ២០២០វេលាម៉ោង០២និង៥០នាទី ទៀបភ្លឺ នៅផ្លូវជាតិលេខ៦ ស្ថិតនៅភូមិគោកចាស់  ឃុំស្រណាល  ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ករណីផ្ទុះអាវុធនេះ បណ្ដាលឲ្យជនរងគ្រោះម្នាក់ ឈ្មោះ  សំអុល  សុដានី ភេទស្រីអាយុ២៧ឆ្នាំ មានទីលំនៅ ភូមិសាមគ្គី សង្កាត់ ឬស្សីកែវ (រាជធានីភ្នំពេញ) របួសដើម ដោះខាងឆ្វេង។

បើតាមលោកលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បន្ថែមថាក្រោយពីបានទទួលព័ត៌មាន សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ នឹងបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីពេទ្យ។  ជាមួយគ្នានេះ នៅកន្លែងកើតហេតុសមត្ថកិច្វបានរកឃើញអាវុធខ្លី១ដើម ម៉ាក K59 ចំនួន១ដើម ផងដែរ។

តាមការបំភ្លឺរបស់ជនរងគ្រោះ  ជនសង្ស័យមានឈ្មោះ ចាន់ សុផល (ហៅពៅ) ភេទប្រុសមានអាយុ៥៧ឆ្នាំជិះរថយន្តម៉ាកនីសាន់ខ្មៅ២W៨៧៨៧។

ជុំវិញហេតុការណ៍នេះដែរ លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ មណ្ដាលសៀមរាប បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថានៅព្រឹកថ្ងៃ ទី ២២ ខែតុលា ឆ្នាំ២០២០ ខ្ញុំបាទបានទៅសួរសុខទុក្ខ ជនរងគ្រោះ ភេទស្រី អាយុ២៧ឆ្នាំ ដែលបង្កដោយការផ្ទុះ អាវុធ នៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកឧកញ៉ា សៀង ណាំ បន្តថាតាមការរៀបរាប់ របស់ជនរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង ០២និង៥០នាទីព្រឹក នាថ្ងៃទី ២២ ខែតុលា រូបគាត់ត្រូវបាន ប្តី (ពុំបានរៀបការ) បាញ់សម្លាប់ក្នុងរថយន្ត ត្រូវចំណុចលើ សុដន់ ផ្នែកខាងឆ្វេង (បៀមគ្រាប់ជាប់ក្នុងសាច់) តែសំណាងល្អ រូបគាត់មិនស្លាប់ ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅ ស្រែកឲ្យគេជួយ។

ខណៈនោះកម្លាំងនគរបាល និង កម្លាំងប្រជាការពារ ដែលការពារ សន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះ ជួយសង្គ្រោះទាន់ពេលវេលា និង បានបញ្ជូនមកកាន់មន្ទីរពេទ្យ។

លោកឧកញ៉ា សៀង ណាំ បន្ថែមថាដើម្បីរួមចំណែក ក្នុងការព្យាបាល ជនរងគ្រោះ ខ្ញុំបាទបានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិចផងដែរ។ ជាមួយគ្នានេះដែរលោកឧកញ៉ា សៀង ណាំ ក៏បានសូមជូនពរឲ្យក្មួយស្រី រួចផុតពីគ្រោះថ្នាក់ដល់ អាយុជីវិត និងឆាប់បានជាសះស្បើយ ពីមុខរបួស និងសូមអំពាវនាវដល់សមត្ថកិច្ច គ្រប់ជាន់ថ្នាក់ តាមចាប់ជនបង្ក(ជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន។

បើតាមលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បញ្ជាក់ថាករណីក្រោយបាញ់ប្រពន្ធ ជនដៃដល់បានយកកូនតូចម្នាក់ ដែលជាកូនជាមួយជនរងគ្រោះរងគ្រោះទៅជាមួយផងដែរ ពេលនេះសមត្ថកិច្ច បាននាំយកមកវិញបានទាំងអស់។

ប្រភពីសមត្ថកិច្ចបានបន្ថែមថា បន្ទាប់ពីធ្វើសកម្មបាញ់ទៅលើជនរងគ្រោះរួចមក ជនសង្ស័យខាងលើ បានជិះរថយន្តម៉ាក NISSAN FRONTIER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-8787 គេចខ្លួន ជាមួយកូនស្រីឈ្មោះ គុជ សុខមេត្តា អាយុ ០៩ខែ ទៅតាមបណ្តោយផ្លូវជាតិលេខ៦ ហើយត្រូវបានចាប់ខ្លួន នៅចំណុច ភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ទំនាស់ពាក្យសំដីគ្នាពេលកំពុងធ្វើដំណើរត្រឡប់មកពីខេត្តបាត់ដំបង ហើយពេលមកដល់កន្លែងកើតហេតុ ជនរងគ្រោះ និងជនសង្ស័យ បានចុះពីលើរថយន្ត ហើយក៏ប្រតាយប្រតប់គ្នា ទើបឈានដល់ការផ្ទុះអាវុធតែម្តង៕SRP

Read Previous

ផ្ទុះអាវុធ នៅស្រុកក្រឡាញ់ខេត្តសៀមរាប បណ្ដាលឲ្យស្ត្រីម្នាក់រងរបួសធ្ងន់

Read Next

មេដឹកនាំកម្ពុជា៖ «គណបក្សប្រជាជន តែងតែរួមទាំងសុខ រួមទាំងទុក្ខ ជាមួយពលរដ្ឋ គ្រប់ពេលវលា និងគ្រប់ទីកន្លែង»