ព័ត៌មានទាន់ហេតុការណ៍ :

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

លោក ឌី វិជ្ជា បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត

អភិបាលខេត្តកំពង់ចាម៖ យើងត្រូវ បម្រើ ពលរដ្ឋ ប្រកបដោយភាពព​ ស្មោះត្រង់

បុរសម្នាក់ យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងថ្ម នៅតំបន់អង្គរវត្ត

ផ្ទេរអធិការ ស្រុកថ្មពួក មកកាន់ក្រុងប៉ោយប៉ែត វិញ

ការពិត ព្រះសង្ឃនិមន្ត បិណ្ឌបាត នៅផ្សារលើធំថ្មី «មានជំងឺសសៃប្រសាទ»

មន្ទីរសាធារណការ ខេត្តកំពង់ធំ បដិសេធ ចំពោះការផ្សាយ ព័ត៌មានមួយ

ប្រជុំដាក់ផែនការ បង្ក្រាប ក្រុមចោរនៅក្រុងសៀមរាប

ម៉ូតូ២គ្រឿង បុកគ្នានៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:៥៦ ព្រឹក

ពលរដ្ឋ៥០គ្រួសារ រស់នៅក្នុងឃុំត្បែង ទទួលបានអំណោយ អង្ករពីក្រុមហ៊ុនបុរីកុមារមាសឯ.ក

ខេត្តសៀមរាប៖ប្រជាពលរដ្ឋរស់នៅក្នុងឃុំត្បែងចំនួន៥០គ្រួសារ បានទទួលអំណោយជាអង្ករនិងក្រមា ពីក្រុមហ៊ុនបុរីកុមារមាស ឯ.ក។

ពិធីចែកអំណោយនេះធ្វើនាព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះ នៅគណបក្សប្រជាជនកម្ពុជា ឃុំត្បែងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការចូលរួមពីអាជ្ញាធរស្រុក និងមូលដ្ឋានផងដែរ។

លោកថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រីបានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន បុរីកុមារមាស ឯ.ក ដែលមានចិត្តធម៌មនុស្សធម៌ ចែកអំណោយដល់ពលរដ្ឋដែលកំពុងជួបការខ្វះខាត បើទោះបីជាអំណោយនេះបន្តិចបន្តួចក្ដី តែក៏ជាការចូលរួមរំលែកនូវលំបាករបស់ពលរដ្ឋផងដែរ។

លោកយូ ធុល នាយកក្រុមហ៊ុនបុរីកុមារមាស ឯ.ក បានមានប្រសាសន៍ថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ មានការខ្វះខាតនិងដើម្បីចូលរួមចំណែកក្នុងស្មារតីជួយដល់រដ្ឋរាជរដ្ឋាភិបាល ក្រុមហ៊ុនរបស់លោក បានយកអំណោយជាអង្ករនិងក្រមា ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដើម្បីសម្រាលទុក្ខលំបាករបស់ពួកគាត់។

លោកយូ ធុល ក៏បានប្រាប់ពលរដ្ឋ ដែលមកទទួលអំណោយ ត្រូវអនាម័យឲ្យបានជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវិដ១៩ផងដែរ។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន បុរីកុមារមាស ឯ.ក ថា ប្រជាពលរដ្ឋដែលមានការខ្វះខាត បានមកទទួលអំណោយ ដោយមួយគ្រួសារទទួលបានអង្ករ៥គីឡូនិងក្រមាមួយ។ សូមជម្រាបថាក្រុមហ៊ុន បុរីកុមារមាស ឯ.ក មានស្នាក់ការលក់ផ្ទះល្វែង និងដីឡូតិ៍ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕SRP

Read Previous

លង់ទឹកស្លាប់ម្នាក់ នៅស្រុកប្រាសាទបាគង

Read Next

ពលរដ្ឋកម្ពុជា ស្លាប់ដោយសារ ទឹកជំនន់ កើនដល់៣៦នាក់