ព័ត៌មានទាន់ហេតុការណ៍ :

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ក្រសួងថា៖ ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ

ដណ្តើមកន្លែងប្រព្រឹត្តបទល្មើសនេសាទ ម្ខាងត្រូវចាប់ខ្លួន ម្ខាងរងរបួស

បើកម៉ូតូបុកត្រាក់ទ័រ ពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកជីក្រែង

សមាគម​ចលនាយុវជនកម្ពុជា​ «ក្រុម​១៥៧» ស្រុកក្រឡាញ់​ ឧបត្ថម្ភអំណោយ ដល់ សាលាឃុំតាអាន និងពលរដ្ឋ៣គ្រួសារ​

អត្ថបទរបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ការពឹងលើខ្លួនឯង»

ចោរលួចក្របី៤ក្បាលឡើងឡាន នៅស្រុកបាគង បានដោយសុវត្ថិភាព

ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១១:២១ ព្រឹក

លោក​អ៊ុន​ ចាន់ដា​ ចុះពិនិត្យស្ថានភាពជំនន់ នៅឃុំអំពិល និងសង្កាត់បឹងកុក

GoalPropertyService

ខេត្តកំពង់ចាម៖លោក​ អ៊ុន ចាន់ដា​ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅសៀលថ្ងៃទី២២ ខែតុលា​ ម្សិលមិញ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅផ្លូវជាតិលេខ៧ ស្ថិត​ក្នុង​ភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ដែលកំពុងទទួលរងការហូរច្រោះ និងជន់លិច ប្រវែង៥០០ម៉ែត្រ។

ក្នុងឱកាសនៃការចុះពិនិត្យ​លោក​អភិបាលខេត្ត ក៏បានណែនាំដល់មន្ត្រីឲ្យពន្លឿនក្នុងការរកវិធីសាស្ត្រ ធ្វើ​ការ​ស្តារប្រព័ន្ធលូរំដោះទឹកឡើងវិញ ដើម្បីបង្ហូរទឹកឲ្យអស់ កុំឲ្យមានការជន់លិចដល់លំនៅដ្ឋានពលរដ្ឋ និងសម្រួលចរាចរណ៍ ដែលកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ៧។
អភិបាលខេត្ត ក៏បានបន្តចុះត្រួតពិនិត្យសកម្មភាពរបស់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដែលអនុវត្តនូវវិធានការ កាយបើកផ្លូវទឹក ដើម្បីរំដោះទឹកមិនឲ្យជន់លិចលំនៅដ្ឋានរបស់ពលរដ្ឋ និងផ្លូវគមនាគមន៍ នៅភូមិសាស្ត្រសង្កាត់​បឹងកុក​ ក្រុងកំពង់ចាមផងដែរ។

គួរបញ្ជាក់ថា៖ បន្ទាប់ពីចុះពិនិត្យកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅរាត្រីថ្ងៃដដែល អភិបាលខេត្ត បានចាត់វិធានការឲ្យមន្ត្រីជំនាញនាំយកគ្រឿងចក្រ ចុះកាយបើកមុខទឹក ដើម្បីរំដោះទឹកចេញពីលើដងផ្លូវដែលកំពុងជន់លិចនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម​ផងដែរ​៕SRP

Read Previous

ឈ្មួញកាយភ្នំ«ទ្រុងអណ្ដើក» យ៉ាងកក្រើក តែជំនាញធ្វើមិនដឹង

Read Next

ថ្ងៃនេះកម្ពុជា បើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី