ព័ត៌មានទាន់ហេតុការណ៍ :

លោកស្រីញូង ចរិយា អ៊ុន ចាន់ដា នាំយកអំណោយ ជូនក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក គរុកោសលភូមិភាគកំពង់ចាម

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ បុគ្គលិក នៅមណ្ឌលសុខភាពមៀន

លោកស្រីម៉ែន សំអន​ ប្រគេនទៀនវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា​ នៅវត្តអង្គួញដី

លោកប៉ោ វណ្ណនិត អញ្ជើញប្រគល់ផ្ទះមួយខ្នងអំណោយ របស់សម្ដេចហ៊ុន សែន ជូនអតីតយុទ្ធជន នៅស្រុកប្រាសាទបាគង

លោកស្រី អភិបាលខេត្តប៉ៃលិន សូមបួងសួងបារមី យាយយ៉ាត ឲ្យជួយកូនចៅទូទាំងប្រទេស ចៀសផុត ពីជំងឺកូវីដ-១៩

ផ្ទះចំនួន០៣ខ្នង នៅកំពង់ចាម ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង

សម្ដេចស ខេង បង្កើតក្រុមការងារ រដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ

អត្ថបទរបស់លោកស្ថាបនិកក្រុមហ៊ុនផាផាយ៉ា ថ្ងៃនេះសរសេរ អំពី«ភាពប្រថុយប្រថានជាមួយសមត្ថភាពខ្លួន»

ចលនាយុវជន ក្រុម១៥៧ ស្រុកជីក្រែង ចុះចែក អាកុល ម៉ាស និងសាប៊ូ ជូនពលរដ្ឋមុខផ្សារភូមិអូរ

អភិបាលខេត្ត​កំពង់ចាម​ កោតសរសើរ រដ្ឋបាលស្រុកចំការលេី ដែលបានផ្តល់សេវាសាធារណៈ ជូនពលរដ្ឋ យ៉ាងល្អប្រសើរ

ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៦:០៧ ព្រឹក

ក្រុមមន្ត្រីជួយសង្គ្រោះ ពលរដ្ឋ រងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅស្រុករុក្ខគិរី ត្រូវបានបិទបញ្ចប់

Goal Property Service Co.,LTD - GPS

ខេត្តបាត់ដំបង៖ក្រុមមន្ត្រីដែលបានចេញ ប្រតិបត្តិការ ជួយសង្គ្រោះពលរដ្ឋ រងគ្រោះ ដោយជំនន់ទឹកភ្លៀង ពិសេសការរងគ្រោះធ្ងន់ធ្ងរ ដោយសារមានការបាក់ទំនប់បាសាក់ ធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ ក្នុងឃុំបាក់សាក់ និងឃុំព្រែកជីក ស្រុករុក្ខគិរី សរុបចំនួន២០៧៤គ្រួសារ ដឹកនាំដោយលោកម៉ៅ ចាន់តារា រដ្ឋលេខាធិការ តំណាង សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានបិទបញ្ចប់ហើយ។
សូមជម្រាបថា អំណោយសម្តេច ស ខេង និងលោកជំទាវ ដែលបានផ្ដល់ជូនពលរដ្ឋ រងគ្រោះ នៅឃុំបាសាក់៥១៣គ្រួសារ និងឃុំព្រែកជីកចំនួន១៥៦១គ្រួសារ នាឱកាសនោះ ការចែកជូនដោយផ្ទាល់ ក្នុងដំណាក់កាលបឋម សរុបរួមមាន អង្ករចំនួន១០តោន, មី២៧៥កេស, ត្រីខ២៧៥យួរ។ សម្ដេចស ខេង ព្រមទាំងក្រុមការងារ ក៏បានបន្តផ្ដល់អំណោយជូនប្រជាពលរដ្ឋ និងសម្រាប់ត្រៀមបំរុងទុក សរុបរួមមាន អង្ករ៤៨តោន និង៤២០គីឡូក្រាម, មី២.៣៧៤កេស, ត្រីខ ២.២៧៤យួរ, ទឹកសុទ្ធ៥០០កេស, ភេសជ្ជៈ៣.០០០កេស និងថវិកា ២០លានរៀល។

ជាមួយគ្នានោះដែរ អំណោយជួយជនរងគ្រោះពីកាកបាទក្រហមកម្ពុជា និងសប្បុរសជននានា ព្រមទាំងអង្គការសមាគមមួយចំនួនទៀត ក្នុងនោះកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានឧបត្ថម្ភជូនគ្រួសាររងគ្រោះចំនួន១៥០គ្រួសារ សរុបអង្ករ១៥០ការុង, មី១៥០កេស, ត្រីខ៦១២កំប៉ុង, ទឹកត្រី១៥០យួរ, ស្កស៦បាវ និងអំបិល៣បាវ ខណៈអង្គការសមាគម និងសប្បុរសជននានា បានជួយឧបត្ថម្ភជនរងគ្រោះនៅទូទាំងស្រុករុក្ខគិរី រួមមាន អង្ករ១១តោន៧០គីឡូក្រាម, មី៨៦កេស, ត្រីខ១៩៥យួរ ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

នៅក្នុងដំណាក់កាលនៃការរងគ្រោះដោយមហន្តរាយជំនន់ទឹកភ្លៀងនេះដែរ ថ្នាក់ដឹកនាំក្រសួង ស្ថានប័នពាក់ព័ន្ធ មានជាអាទិ៍ លោកអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអញ្ជើញចុះវាយតម្លៃការខូចខាតតាមវិស័យជំនាញ ដើម្បីមានវិធានការជួយសង្គ្រោះប្រជាពលរដ្ឋ ទាំងនៅក្នុងស្ថានភាពទឹកកំពង់ជន់ និងបន្ទាប់ពីទឹកស្រកចុះ។
មកដល់ពេលនេះ ទោះបីប្រតិបត្តិការ ជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅឃុំបាសាក់ និងឃុំព្រែកជីក ត្រូវបានបិទបញ្ចប់ ប៉ុន្តែថ្នាក់ដឹកនាំពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចស ខេង និងក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី គឺនៅតែបន្តតាមដានស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសនៅបន្ទាប់ពីទឹកជំនន់បាន
ស្រកទៅវិញផងដែរ៕SRP

Read Previous

សង្កាត់ច្បារអំពៅ២ បើកវេទិកាផ្សព្វផ្សាយ គោលនយោបាយ «ភូមិ.សង្កាត់ មានសុវត្ថិភាព »

Read Next

ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប ថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា