ហាយឡែនឌ័រ ស្លាកលេខ ខ.ម បើកបុករថយន្តធុនធំពីក្រោយ នៅស្រុកសូទ្រនិគម បណ្ដាលឲ្យរបួស២នាក់
ខេត្តសៀមរាប៖មន្ត្រីស៊ីម៉ាក់ម្នាក់បានស្លាប់និងម្នាក់ទៀតបានរងបួសដោយសារគ្រោះថ្នាក់ចរាចណ៍។ ហេតុការណ៍បានកើតឡើងនៅទី២៥ខែតុលាឆ្នាំ២០២០ វេលាម៉ោង ១៦និង២០នាទី នៅត្រង់ចន្លោះបង្គោលគីឡូលេខ ២៩១.២៩២ ចំណុចភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប លើផ្លូវជាតិលេខ ៦ រវាងម៉ូតូនិងរថយន្ដ។
អធិការនគរបាលស្រុកប្រាសាទបាគង លោកវរសេនីយ៍ឯក លឹម សម្បត្ដិ បានប្រាប់បណ្ដាញ«សៀមរាបប៉ុស្ដិ៍»ថាករណីនេះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី ០១១ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 1K 8441 បើកបរដោយឈ្មោះស៊ា គឹមសៀង ភេទប្រុសអាយុ២១ឆ្នាំសញ្ជាតិខ្មែរ បុគ្គលិកស៊ីម៉ាក់ រងបួសធ្ងន់បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ «
»ដោយឌុបឈ្មោះ សុខ កក្ដដា (រងរបួសធ្ងន់) ភេទប្រុសអាយុ២៥ ឆ្នាំសញ្ជាតិខ្មែរ ជាបុគ្គលិកស៊ីម៉ាក់ បើកបរមានទិសដៅ ពីលិចទៅកើត បុកជាមួយរថយន្ដម៉ាកFORLAND ពណ៌សពាក់ ស្លាកលេខ ភ្នំពេញ3C.0435 បើកបរដោយឈ្មោះ មិនស្គាល់ អត្ដសញ្ញាណ មានទិសដៅពីកើត ទៅលិច ក្រោយពេលកើតហេតុរួចអ្នកបើករថយន្ដចុះរត់គេចខ្លួនបាត់។ បើតាមអធិការស្រុកប្រាសាគង បញ្ជាក់ថា គ្រោះថ្នាក់ចរាណ៍នេះមូលហេតុអ្នកបើកបរម៉ូតូបើកបរមិនប្រកាន់ស្ដាំ។
ជុំវិញហេតុការណ៍ដ៏រន្ធត់នេះដែរ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបង្ហោះសារលើទំព័រហ្វេសប៊ុក នៅព្រឹកនេះថា៖នាល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ឃាតករតាមដងផ្លូវ (គ្រោះថ្នាក់ចរាចរណ៍)បានសម្លាប់យុវជនដ៏ក្លាហានមួយរូប ជាមន្ត្រីជំនាញកំចាត់មីននៃអង្គភាពស៊ីម៉ាក់គឺ ស៊ា គឹមសៀង! ។
លោក ហេង រតនា បន្តថា ចន្លោះឆ្នាំឆ្នាំ១៩៩៣ -១៩៩៨ គ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមបានសម្លាប់និងធ្វើឱ្យរងរបួសប្រជាជនកម្ពុជាប្រមាណជាង៤,០០០នាក់ ក្នុងមួយឆ្នាំៗ ដែលក្លាយជាឃាតករលេខ១នៅកម្ពុជា បើទោះបីជា ការបោះឆ្នោតកើតឡើងនៅឆ្នាំ១៩៩៣ក៏ដោយតែសង្គ្រាមនៅតែបន្តរហូតចុងឆ្នាំ១៩៩៨ ។ អង្គភាពស៊ីម៉ាក់ជាកម្លាំងស្នូលនៃការកំចាត់ឃាតករនេះ ដែលធ្វើឱ្យជនរងគ្រោះធ្លាក់ចុះមានចំនួនតិចជាង១០០នាក់ក្នុងមួយឆ្នាំៗ (២០១៩)។
លោក ហេង រតនា បានបន្ថែមទៀតថាបច្ចុប្បន្ននេះ ដោយសារភាពរីកចម្រើន ខាងមធ្យោបាយដឹកជញ្ជូន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នោះ ឃាតករតាមដងផ្លូវ (ចរាចរណ៍) បានក្លាយយមរាជលេខ១វិញម្តង ក្នុងការឆក់យកជីវិតប្រជាជនកម្ពុជា! សូមប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯងផងនិងអ្នករួមដំណើរលើដងផ្លូវផង។ លោក ហេង រតនា៖សូមចូលរួមសោកស្តាយបំផុតជាមួយគ្រួសារសពនិង សូមវិញ្ញាណខន្ត ស៊ា គឹមសៀង បានទៅកាន់ទីសុខន្តិភពកុំបីឃ្លៀងឃ្លាតឡើ៕SRP








