សិស្សរៀននៅវិទ្យាល័យសំរោង ជិត៥០នាក់ ស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់
ខេត្តរតនគិរី៖សេចក្ដីរាយការណ៍បានឲ្យដឹងថាស្ត្រីម្នាក់ «បានសម្រាលកូនកណ្តាលផ្លូវ»។
ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រមាណជា ១០និង១៥នាទី នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីបានឲ្យដឹងថាករណីស្រ្តីឈឺពោះសម្រាលកូននេះ ត្រូវបានសង្រ្គោះដោយបុគ្គលិកឆ្មបនៃមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ រួចបានដឹក បញ្ជូនមកមណ្ឌលសុខភាព តាមរយៈកម្លាំងអធិការដ្ឋាន នគរបាលស្រុកអូរយ៉ាដាវ។
ស្រ្ដីសម្រាលកូនឈ្មោះ ទូច សុខខឿ ទីកន្លែងកំណេីតភូមិឡំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ក៏ប៉ុន្តែសព្វថ្ងៃបានផ្លាស់ទីលំនៅ មកនៅភូមិប៉ក់ធំ ឃុំប៉ក់ ញៃ ស្រុកអូរយ៉ាដាវវិញ។
ស្រ្ដីសម្រាលកូនខាងលេីបានឈឺពោះខ្លាំង ហេីយ ក៏បានធ្វេីដំណេីរមកមណ្ឌលសុខភាពស្រុកអូរ យ៉ាដាវ តែមកដល់ពាក់កណ្ដាលផ្លូវស្រ្តីនោះក៏ឈឺពោះខ្លាំងហេីយក៏បានសំរាលកូននៅពាក់កណ្ដាលផ្លូវតែម្ដង ដោយមានការសង្រ្គោះដោយបុគ្គលិកឆ្មបនៃមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ។
សូមជម្រាបថានៅពេលនេះស្រ្ដី និងកូន បានមកដល់មណ្ឌលសុខភាព ស្រុកអូរយ៉ាដាវ ហេីយទាំងម្ដាយទាំងកូនមានសុខភាពល្អ ក្រោយការសង្រ្គោះពីអ្នកគ្រូពេទ្យ៕SRP




