ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៤:៣៨ ព្រឹក

អ្នកសារព័ត៌មាន ទៅថតកន្លែងល្បែងស៊ីសង ត្រូវបានក្រុមអ្នកលេង វាយឆក់យកទូរស័ព្ទ មកប្ដឹងឲ្យសមត្ថកិច្ចជួយ តែអត់មានអ្នកទទួលបណ្ដឹងសោះ

ខេត្តស្ទឹងត្រែង៖អ្នកសារព័ត៌មានចំនួនពីរ រូប បានរង់ការគំរាមកំហែង និងឆក់យកទូរស័ព្ទដៃរបស់ពួកគេ ដើម្បីបំបាត់ភស្តុតាង ពីសំណាក់ក្រុមអ្នកលេងល្បែងស៊ីសង ខណៈពួកគេចូលទៅថត។

ជនរងគ្រោះទី១ឈ្មោះ ជា ទូច អាយុ៣៥ឆ្នាំ ចាងហ្វាងគេហទំព័រ ភ្នែកម្នាស់PNM ដែលមានទីលំនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងរបួសស្រាល បាត់បង់ទូរស័ព្ទ៣គ្រឿង

ទី២ឈ្មោះ វុធ សុភ័ក្រ អាយុ៣៣ឆ្នាំភ្នាក់ងារព័ត៌មាន កូនខ្មែរម្ចាស់ប្រទេស មានទីលំនៅឃុំអូរគ្រឿង ស្រុកសំបូរ ខេត្តក្រចេះ របួសធ្ងន់បាត់បង់ទូរស័ព្ទដៃ១គ្រឿង។

ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ក្រោយកើតហេតុរូបគេ បានបើករថយន្តទៅប្ដឹង នៅសមត្ថកិច្ចពាក់ព័ន្ធ ប៉ុន្តែគ្មាននរណាអើពើទទួលបណ្ដឹងឬរកដំណោះស្រាយអោយនោះទេដោយដេញពីមួយទៅមួយ។

ជនរងគ្រោះថា ក្រោយពួកខ្លួនត្រូវក្រុមអ្នកញៀនល្បែង វាយប្លន់យកទូរស័ព្ទ បានមកដាក់ពាក្យបណ្ដឹង នៅស្នងការខេត្តស្ទឹងត្រែង ភ្លាមៗ កាលពីរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២០ ប៉ុន្តែពុំមានអ្នកទទួលបណ្ដឹងឡើយ ដោយមន្ត្រីនៅទីនោះ ដេញអោយទៅប្ដឹងនៅអធិការនគរបាលក្រុងស្ទឹងត្រែង។ ពេលមកដល់កន្លែងអធិការ គឺពុំមានអ្នកទទួលបណ្ដឹងទៀត ដោយគេតម្រូវអោយទៅប្ដឹងនៅកន្លែងអាវុធហត្ថវិញ។

លោកបន្តថាពួកខ្លួនក៏ បានមកប្ដឹងនៅទី បញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទៀត ស្រាប់តែមន្ត្រីនៅទីនោះ ដេញអោយទៅប្ដឹង នៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងស្ទឹងត្រែងវិញ។
នៅពេលមកដល់អាវុធហត្ថក្រុងស្ទឹងត្រែង បែរជាគ្មានមនុស្សនៅ ដោយមន្ត្រីទាំងនោះ គេចពីពួកខ្លួនដែលមកប្ដឹង…!។

លោកបានបញ្ជាក់ថាដោយសារតែទៅប្ដឹង កន្លែងសមត្ថកិច្ច៤កន្លែងហើយ មិនមានអ្នកទទួលបណ្ដឹង ទើបនៅរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២០ ពួកខ្លួន សម្រេច មកដាក់ពាក្យប្ដឹង នៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដោយទាមទារសំណងជំងឺចិត្តចំនួន៤ម៉ឺនដុល្លារ។

ជនរងគ្រោះបានបញ្ជាក់ថា ទីតាំងបនល្បែងដ៏ធំនោះ ស្ថិតនៅជិតផ្លូវបំបែកគីឡូ៤ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បានបើកលេងជាប្រចាំ មិនទាន់មាន សមត្ថកិច្ចណាចុះបង្ក្រាបនៅឡើយទេ ដែលមានម្ចាស់សង្វៀនឈ្មោះ តៃ ប៊ុងគួង ហៅកង ភេទប្រុសអាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

បើតាមជនរងគ្រោះបានឲ្យដឹងថា ពួកគេបានខ្លួនចូលទៅដល់ជិត វង់បនល្បែងនោះ បណ្ដាលឱ្យម្ចាស់ទីតាំងនិងក្រុមអ្នកញៀនល្បែងខឹងក៏ នាំគ្នាកាន់ដំបងមែកស្វាយចន្ទី មកព្រួតគ្នាវាយដំ នឹងឆក់យកទូរស័ព្ទតែម្ដង។

ពាក់ព័ន្ធករណីនេះ លោក ឈូក កុម៉ល់ អធិការក្រុងស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មាន ថា៖ មិនមែន មិនទទួលបណ្ដឹងទេ គឺពួកគាត់មកប្ដឹង ចំពេលកឋិន របស់ឯកឧត្ដមអភិបាលខេត្ត កំលាំងចេញទៅត្រៀមការពារ ហើយពួកគាត់ថា ទៅពេទ្យសិនចាំព្រឹកបានមកប្ដឹងម្ដងទៀត ហើយក៏បាត់រហូតពេលនេះ មិនឃើញមកប្ដឹង។

ទោះជាយ៉ាងណា ជនរងគ្រោះ សង្ឃឹមថាតុលាការខេត្តស្ទឹងត្រែង នឹងបើកការស្រាវជ្រាវ ឈានដល់ចាប់ខ្លួនក្រុមជនដៃដល់ជាក់ជាមិនខាន៕SRP

Read Previous

ក្រុមមន្ត្រីបើកកិច្ចប្រជុំ គម្រោងសាងសង់ផ្លូវ តភ្ជាប់ «បាត់ដំបង-សៀមរាប»

Read Next

អភិបាលខេត្តកំពង់ចាម​ ប្រាប់ឲ្យ ក្រុមមន្ត្រីរៀបចំ ការស្តារហេដ្ឋារចនាសម្ព័ន្ធ ឡើងវិញ