ខេត្តព្រះវិហារ៖ខណ:មន្ត្រីនានាកំពុងប្រឹងប្រែងជួយពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង បែជា លោកពេជ្រ ភារុណ មន្ត្រីសាលាស្រុករវៀង មិនខ្វល់ខ្វាយ ជួយពលរដ្ឋនោះទេ បែជាប្រឹងរកស៊ីដឹកជញ្ជូនឈើដោយខុសច្បាប់មិនកោតញញើតអ្វីទាំងអស់។ ប្រការដែលលោក ពេជ្រ ភារុណ រកស៊ីដឹកជញ្ជូនឈើបានដោយសេរីបែបនេះ គេសង្ស័យថាឈ្មួញប្រើស្បែកជាមន្ត្រីរូបនេះ បានគប់គិតគ្នាជាមួយជំនាញពាក់ព័ន្ធមួយចំនួន ជាលក្ខណផលប្រយោជន៍តាមបែបអំពើពុករលួយជាប្រព័ន្ធ។
សេចក្ដីរាយការណ៍ពីខេត្តព្រះវិហារបានឲ្យដឹងថាលោក ពេជ្រ ភារុណ មន្ត្រីសាលាស្រុករវៀងនឹងបក្ខពួកបានធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញយ៉ាងគគ្រឹកគគ្រេង ចេញពីស្រុកជ័យសែន ជារៀងរាល់យប់ដោយ អាងខ្លួនជាមន្រ្តីនៅសាលាស្រុករវៀង ទើបសមត្ថកិច្ចមួយចំនួនមិនហ៊ានបង្ក្រាបបានត្រឹមតែលាបាទដៃ។
សេចក្ដីរាយការណ៍បានបន្តថាជាក់ស្តែងនៅយប់ ទី២៦ខែតុលាឆ្នាំ២០២០វេលាម៉ោង០ជាង៤ទៀបភ្លឺ រថយន្តសាំយ៉ុងណណ៌ស មួយគ្រឿងបានដឹកឈើពេញរថយន្តចេញពី ភូមិស្រែវាល ឃុំធ្មៀរ ស្រុកជ័យសែន ឆ្លងកាត់ស្រុករវៀង ទៅខេត្តកំពង់ធំ បានដោយរលូន បើទោះបីជានៅតាមផ្លូវមានស្នាក់ការរបស់មន្ត្រីជាច្រើនស្ថាប័ន បានដាក់ពង្រាយទប់ស្កាត់បទល្មើសព្រៃឈើយ៉ាងណាក៏ដោយ ក៏រថយន្តដឹកឈើរបស់លោកពេជ្រ ភារុណ មន្ត្រីសាលាស្រុករវៀងនឹងបក្ខពួក អាចដឹកជញ្ជូនបានតាមអំពើចិត្តដោយគ្មានការបង្ក្រាបនោះឡើយ។
មានការលើកឡើងថារថយន្តសាំយ៉ុងដឹកឈើនោះជារបស់លោក ពេជ្រភារុណ អោយ ឈ្មួញឈើម្នាក់ទៀត ឈ្មោះសិទ្ឋ ចេញមុខមើលតាមដងផ្លូវជំនួស នឹងសំអាង ថាលោក ពេជ្រភារុណ បានបិណ្ណបាត ជាមួយជំនាញពាក់ព័ន្ធតាមផ្លូវអស់ហើយ។ ដោយការដឹកជញ្ជូនឈើដោយមិនញញើតចំពោះច្បាប់បន្តិចសោះឡើយ។ ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើរបស់ ពេជ្រ ភារុណ មន្ទីកសិកម្ម និងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានអោយដឹងថា មិនបានទទួលការបិណ្ណបាត ឬអនុញ្ញាតនោះទេ គឺលោកពេជ្រ ភារុណ រូបនេះ រកស៊ីឈើដោយខ្លួនឯង រួមនឹងបក្ខពួក ផ្សេងទៀត៕SRP

