អាយស៊ីស៊ី អង្គរ – សំបូរព្រៃគុក ផ្ដើមបើកកិច្ចប្រជុំនារសៀលថ្ងៃនេះនៅខេត្តសៀមរាប
ខេត្តបាត់ដំបង៖ក្នុងប្រជុំបូកសរុបសភាពការណ៍ប្រចាំខែតុលា និងលើកទិសដៅភារកិច្ចខែវិច្ឆិកាឆ្នាំ២០២០ របស់ស្នងការនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃ ទី២៨ខែ តុលា នេះ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន មេប៉ូលិសខេត្ត បានថ្លែងថា
មន្រ្តីនគរបាលរូបណា ដែលមិនបានដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានបានទាន់ពេលវេលាទេ ត្រូវទទួលខុសត្រូវ។
ក្នុងកិច្ចប្រជុំលោកស្នងការ ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់ផែនជំនាញ ការិយាល័យជំនាញ រួមទាំងអធិការនគរបាលក្រុង ស្រុកត្រូវពិនិត្យពិចារណាឡើងវិញ ចំពោះករណីអសន្តិសុខសង្គមដែលកើតមានក្នុងមូលដ្ឋាននាខែកន្លងទៅ ដូចជាករណី ចោរកម្ម ករណីគ្រឿងញៀននិងក្រុមក្មេងបង្កអាណាធិបតេយ្យជាដើម។
បើតាមស្នងការបានបញ្ជាក់ជូនថា កន្លងទៅលោកបានឱ្យធ្វើការផ្សព្វផ្សាយលេខទូរស័ព្ទ របស់លោកផ្ទាល់ របស់លោក លោកស្រីស្នងការរង លោកអធិការនគរបាលក្រុងស្រុក រួមទាំងលេខទូរស័ព្ទរបស់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផង ដូច្នេះក្នុងពេលប្រជាពលរដ្ឋ ទាក់ទងមកមន្រ្តីនៅមូលដ្ឋាន រូបណា មិនបានដោះស្រាយបញ្ហានិងអន្តរាគមន៍ជូនគាត់ទាន់ពេលវេលាទេ មន្រ្តីរូបនោះត្រូវតែទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំស្នងការ៕SRP
