ខេត្តកំពង់ចាម៖អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រសៀលថ្ងៃទី២៨ ខែតុលា នេះ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ចែកជូនកម្លាំងប្រជាការពារ និងកម្មករអនាម័យក្រុង ចំនួន២៨គ្រួសារ ដែលបានចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង។
លោក អ៊ុន ចាន់ដា បានថ្លែងអរគុណចំពោះកម្លាំងប្រជាការពារ
និងកម្មករអនាម័យក្រុង ដែលបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ ចុះធ្វើការកាយស្តារលូ និងសម្រួលមុខទឹក ក៏ដូចជាការធ្វេីអនាម័យ ដេីម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង ដែលបានជន់លិចផ្លូវ និងលំនៅឋានពលរដ្ឋ នាពេលកន្លងមកមក។
អភិបាលខេត្ត ក៏បានអំពាវនាវ
ដល់ពលរដ្ឋ ឲ្យបន្តការចូលរួមជាមួយអាជ្ញាធរ ដេីម្បីទប់ស្កាត់ហានិភ័យផ្សេងៗ ដែលបង្កឡើងដោយកត្តាគ្រោះធម្មជាតិ។
អភិបាលខេត្ត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងកិច្ចសហការគ្នា រវាងអជ្ញាធរពាក់ព័ន្ធ ជាមួយមន្ត្រីជំនាញនានា ក្នុងការប្រេីប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីរិះរកវិធានការដោះស្រាយបានទាន់ពេល
វេលាផងដែរ។
គួរបញ្ចាក់ថា អំណោយរបស់ លោកហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនពលរដ្ឋ ២៨គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស សាប៊ូ ១កញ្ចប់ និងថវិកាចំនួន ៤០.០០០រៀល៕SRP



