ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:១៨ ល្ងាច

សម្ដេច ហេង សំរិន៖ «ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ» ជនរួមជាតិ បានជួបជុំក្រុមគ្រួសារ ធ្វើដំណើរកម្សាន្ត សប្បាយរីករាយ នៅតាមរមណីដ្ឋាននានា ទូទាំងប្រទេស

ភ្នំពេញ៖ប្រធានរដ្ឋសភាជាតិកម្ពុជា សម្ដេច ហេង សំរិន បានលើកឡើងថា«ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ នៅក្នុងឱកាសឈប់សម្រាកពីការងារដូច្នេះ បងប្អូនជនរួមជាតិ បានជួបជុំក្រុមគ្រួសារ ធ្វើដំណើរកម្សាន្ត បានយ៉ាងសប្បាយរីករាយនៅតាមរមណីដ្ឋាននានា ទូទាំងប្រទេស»។

សម្ដេច ហេង សំរិន បន្តថា៖សូមបងប្អូនជនរួមជាតិ សប្បាយរីករាយនៅក្នុងឱកាសឈប់សំរាក នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។ ទោះបីព្រះរាជពិធីអុំទូក ត្រូវរាជរដ្ឋាភិបាលសម្រេចមិនរៀបចំធ្វើនៅរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ យ៉ាងណាក្តី តែនៅតាមបណ្តាខេត្ត ក្រុងនានា បានប្រារព្ធពិធីការប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ ចំណែក នៅតាមវត្តអារាម និងគេហដ្ឋានរបស់ប្រជាពលរដ្ឋ បានរៀបចំពិធី អកអំបុក យ៉ាងសប្បាយរីករាយ តាមទំនៀមទម្លាប់ប្រពៃណីជាតិ របស់យើង។ ទន្ទឹមនឹងនោះសហគមន៍ទេសចរណ៍ រមណីដ្ឋាននានា បានកំពុងរៀបចំកែលម្អឱ្យកាន់តែប្រសើរឡើង ក្នុងការត្រៀមទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នៅពេលក្រោយវិបត្តិកូវីដ១៩ បញ្ចប់ផងដែរ។

សម្ដេច បានបន្តថា៖សូមបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការ ការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួង សុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ខណៈដែលប្រទេសជិតខាង និងពិភពលោក កំពុងបន្តរាតត្បាតដោយជំងឺ ពុំទាន់មានថ្មាំព្យាបាលនេះនៅឡើយទេ។

សូមបងប្អូនជនរួមជាតិជួបតែសុខសុវត្ថិភាព នៅក្នុងការធ្វើដំណើរកម្សាន្ត ទាំងពេលទៅនិងពេលអញ្ជើញត្រឡប់មកវិញ ដោយគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរ៕SRP

Read Previous

ប្រទះឃើញ បុរសម្នាក់«ចងក» ផ្លូវទៅអង្គរវត្ត មិនទាន់ស្គាល់អត្តសញ្ញាណ

Read Next

ពលរដ្ឋរស់នៅ ក្នុងភូមិធ្លកអណ្តូង ក្រុងសៀមរាប ទទួលបានប័ណ្ណកម្មសិទ្ធដីធ្លី