ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៣:១៤ ល្ងាច

ពលរដ្ឋ សម្រុក ចូលមកលេងក្រុងសៀមរាប យ៉ាងច្រើន

ខេត្តសៀមរាប៖ក្នុងរយៈពេលពីរថ្ងៃនេះ គេសង្កេតឃើញប្រជាពលរដ្ឋ ជាច្រើន បានចូលសម្រុក មកលេងក្នុងក្រុងសៀមរាប ដែលជាថ្ងៃឈប់សម្រាក ពិធីបុណ្យអុំទូកសំពះព្រះខែនិងអកអំបុក។

ជាមួយគ្នានេះដែរ អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាក់ផងដែរថា៖ ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋ បានមកលេងខេត្តសៀមរាបយ៉ាងច្រើនកុះករនាព្រឹកនេះ។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារមកលេងខេត្តសៀមរាប ប្រកបដោយ ភាពសប្បាយរីករាយ ក្នុងអំឡុងពេល ថ្ងៃឈប់សម្រាកនេះ។
អភិបាលខេត្តបន្តថា៖ខ្ញុំបាទតាំងនាមឲ្យអាជ្ញាធរគ្រប់ថ្នាក់ សូមទទូចដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ មេត្តា កុំភ្លេចនូវ ៤ចំណុច សាមញ្ញៗគឺ៖
1.កុំភ្លេច ត្រៀមយក និងពាក់ម៉ាស់ ឬក្រម៉ា
2.កុំភ្លេច ជែល ឬអាល់កុលលាងដៃ
3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)
4.សូមបើកបរដោយការប្រុងប្រយ័ត្ន ចេះអធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍។
សូមបញ្ជាក់ផងដែរថា ខេត្តសៀមរាប ជាខេត្តមួយមានប្រាងប្រាសាទនិងរមណីយដ្ឋានជាច្រើន ដែលជាទីកន្លែងកំសាន្តរបស់បងប្អូន ប្រជាពលរដ្ឋ មកលេងកំសាន្តសប្បាយរីករាយ និងថតរូបទុកជាអនុស្សាវរីយ៍ទៀតផង។ ក្រុងខេត្តសៀមរាប ក្រៅពីមានតំបន់ទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញ ផងនោះ ខេត្តតំបន់ទេសចរណ៍មួយនេះ ក៏មានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ៕SRP

Read Previous

ចាប់ខ្លួនបុរសម្នាក់ នៅខេត្តសៀមរាប ក្រោយវាយសម្លាប់ឪពុកបង្កើត

Read Next

បើកម៉ូតូបុក បង្គោលស្លាកសញ្ញាចរាចណ៍ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់