ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៤:៤៥ ល្ងាច

បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ «មិត្តភាពហ្វាយណាន់» នៅខេត្តសៀមរាបម្នាក់ ត្រូវបានគេកាប់ប្រហារ បណ្ដាលឲ្យដៃប្រអប់ដៃ

ខេត្តសៀមរាប៖បុរសម្នាក់បានរងរបួសធ្ងន់ដោយសារជនដៃដល់កាប់ប្រហារគ្មានញញើតដៃ។ មន្ត្រីសមត្ថកិច្ចបានថ្លែងប្រាប់បណ្ដាញ«សៀមរាបប៉ុស្ដិ៍»នៅរសៀលថ្ងៃច័ន្ទទី២ខែវិច្ឆិកានេះថា៖ហេតុការណ៍ហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោសនេះបានកើតឡើងនៅវេលាម៉ោង ២០និង៣០ នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅឃុំដានរុន ស្រុកសុទ្រនិគម ខេត្តសៀមរាប។

មន្ត្រីបានថ្លែងបន្តថា៖កររណីនេះបង្កដោយជនសង្ស័យ ចំនួន ០២នាក់ ភេទប្រុស មិនស្គាល់ អត្តសញ្ញាណ រស់នៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប​ បានធ្វើសកម្មភាពយកកាំបិតខ្វែវ និង ប៉ែល កាប់ និងវាយមកលើជនរងគ្រោះឈ្មោះ វី លីយ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ ស្រុកកំណើតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចប្បន្នរស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ បុគ្គលិក«គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិត្តភាពហ្វាយណាន់» បណ្តាលឲ្យរងរបួសធ្ងន់ដោយត្រូវត្រង់ ចង្កេះខាងស្តាំ ០១កាំបិត ដេរ ០៥ថ្នេរ, រលាត់ស្បែកដើមដៃខាងឆ្វេង, ត្រូវត្រង់ក្បាលផ្នែកខាងក្រោយ ចំនួន០២កាំបិត ដេរ១៧ថ្នេរ និង ដាច់ប្រអប់ដៃខាងស្តាំ ផងដែរ

មន្ត្រីបានបញ្ជាក់ថាបន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានគេជួយដឹកបញ្ជូនមកសង្គ្រោះ នៅមន្ទីរមួយក្នុងខេត្តសៀមរាប។

បើតាមការបញ្ជារបស់សមត្ថកិច្ចថា៖មូលហេតុជនរងគ្រោះ បានឈ្លោះគ្នាជាមួយក្រុមជនសង្ស័យខាងលើ ពេលទៅលេងបុណ្យអកអំបុកនៅវត្តមុន្នីធ្យាង ស្ថិតនៅភូមិឃុំកើតហេតុខាងលើ។ទោះជាយ៉ាងណាជុំវិញហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានកំពុងតែចុះស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕SRP

Read Previous

រដ្ឋសភាប្រជុំពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់ ចំនួន០៦

Read Next

រថយន្តប៉ះជាមួយម៉ូតូ នៅចុងកៅស៊ូ នៅមុននេះបន្តិច បើករត់គេចបាត់