ព័ត៌មានទាន់ហេតុការណ៍ :

ចាប់ខ្លួនជនដៃដល់៣នាក់ ករណីកាប់សម្លាប់បុរសម្នាក់ នៅស្រុកបាទី

ប្រធានមន្ទីរផែនការខេត្តសៀមរាប សាងសង់សំណង់ដ៏ធំក្នុងដែនអប្សរា ខណ:ពលរដ្ឋមិនអាចធ្វើផ្ទះបាន

អភិបាលខេត្តសៀមរាបថា ការសាងសង់ផ្លូវ ទ្រូងកណ្តាល ចាប់ពីស្តុបសុខា ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ អាចនឹងបញ្ចប់នៅខែវិឆ្ឆិកា ឆាប់ៗខាងមុខ

ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា និងរដ្ឋមន្ត្រីក្រសួងសាធារណការ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

អភិបាលខេត្តកំពង់ចាម៖ គោលនយោបាយអាទិភាព របស់រដ្ឋាភិបាល គឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​

គយកម្ពុជា អនុញ្ញាតឱ្យនាំចូលសាច់បង្កក និងមុខទំនិញបង្កក ពីប្រទេសឥណ្ឌាឡើងវិញ

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ៥:៤១ ព្រឹក

ទូតសិង្ហបុរីថា កម្ពុជាគឺជាប្រទេស មានសុវត្ថិភាពបំផុត សម្រាប់ការរស់នៅ ដែលបានរួចផុតពីការឆ្លងនៃជំងឺកូវីដ

GoalPropertyService

ភ្នំពេញ៖លោក ម៉ៃឃែល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកម្មកាទូតរយៈពេល៤ឆ្នាំកន្លះនៅក្នុងប្រទេសកម្ពុជា បានជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ព្រឹកមិញនេះ។

នៅក្នុងជំនួបនោះ លោក ម៉ៃឃែល តាន់ (Michael Tan) បានមានប្រសាសន៍ថា ក្នុងដំណាក់កាលការទូតរបស់ លោកនៅក្នុងប្រទេសកម្ពុជា លោកក៏បានជួបនូវបញ្ហាជំងឺកូវីដ-១៩ ដែលពិភពលោកទាំងមូលកំពុងជួបប្រទះក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកក៏បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោ ថា កម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពបំផុតសម្រាប់ការរស់នៅ ដែលបានរួចផុតពីការឆ្លងនៃជំងឺកូវីដ-១៩នេះ។

លោកបានបន្តថា ក្នុងរយៈពេល៤ ឆ្នាំកន្លះ ក្នុងការបំពេញបេសកកម្មនៅកម្ពុជា លោកពិតជាមានមោទនភាពណាស់ដែលបានធ្វើការយ៉ាងជិតស្និតជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ជាមួយមិត្តភក្តិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេសបានទទួលការគាំទ្រ ក៏ដូចជាសហការយ៉ាងល្អអំពីរាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជាទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ នោះគឺនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សមានការកើនឡើងខ្ពស់មួយកម្រិតថែមទៀត។

លោកបានបញ្ជាក់ថាពិតជាមានមោទនភាពដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានអនុញ្ញាតឲ្យលោករៀបចំកម្មវិធីដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដោយយល់ឃើញថាកម្ពុជាគឺជាប្រទេសដែលមានសុវត្ថិភាពមិនមានការរីករាលដាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការរៀបចំនោះប្រព្រឹត្តទៅបានជោគជ័យ ដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

លោកក៏បានបន្ថែមទៀតថា លោកពិតជាមានជំនឿជឿជាក់ថា កម្ពុជា និងសិង្ហបុរី នឹងអាចមានទំនាក់ទំនងកាន់តែល្អប្រសើរឡើងថែមទៀតក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ ហើយទាំងអស់នេះ អាចធ្វើទៅបានដោយមានការគាំទ្រ ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ស្ថាប័ន និងស្ថាប័ន ជាពិសេសរវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ម៉ៃឃែល តាន់ (Michael Tan) និងរដ្ឋាភិបាលសិង្ហបុរី ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជារយៈពេលកន្លងមក។ សម្ដេចតេជោ ក៏បានយល់ស្របផងដែរចំពោះការលើកឡើងរបស់សិង្ហបុរីអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះលោក ម៉ៃឃែល តាន់ (Michael Tan) ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការពង្រីកពង្រឹង លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងបេសកកម្មកាទូតរបស់លោកកន្លងមកនេះ។

ពាក់ព័ន្ធទៅនឹងបញ្ហាជំងឺកូវីដ-១៩ សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានមានយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈសមរភូមិ៣ ដែលសមរភូមិ ទី១ គឺធ្វើយ៉ាងណាប្រយុទ្ធទប់ស្កាត់កុំឲ្យនាំចូលជំងឺនេះមកពីប្រទេសខាងក្រៅ សមរភូមិទី២ គឺធ្វើយ៉ាងណាគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ទៅកាន់សហគមន៍ និងសមរភូមិទី៣ គឺធ្វើយ៉ាងណាព្យាបាលអ្នកជំងឺដែលបានឆ្លងជំងឺកូវីដ-១៩នេះ ឱ្យជាសះស្បើយ៕SRP

Read Previous

ស្លាប់ម្នាក់ភ្លាមៗ នៅបាគង «ម៉ូតូធំបុកជាមួយរថយន្ត ក្រុមហ៊ុនឡាវីតា»

Read Next

សមត្ថកិច្ចខេត្តព្រះវិហារ បង្ក្រាបទីតាំងអារឈើមួយកន្លែង