ព័ត៌មានទាន់ហេតុការណ៍ :

ស្ត្រីរូបនេះ តែងតែ លួចដោះខ្សែក ក្មេងៗ នៅតាមផ្សារនានា នៅក្រុងសៀមរាប

ពលរដ្ឋស្រុកបន្ទាយស្រី អបអរសាទរ ដល់ប៉ូលិស ដែលបានបង្ក្រាប ល្បែងអាប៉ោង

ជនបរទេសម្នាក់ ដេកស្លាប់ នៅក្នុងបន្ទប់ជួល

«ភ្នំ»មួយចំនួន នៅស្រុកបាណន់ ជិតរលាយបាត់ ពីផែនដី

សម្ដេច ស ខេង ចេញសេចក្ដីណែនាំស្ដីពីការ ចេញចូល ក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩

លោក អ៊ុន ចាន់ដា អរគុណ សម្ដេច ហ៊ុន សែន ដែលបានឧបត្ថម្ភ ថវិកា សម្រាប់ផ្ដល់ជូន ពលរដ្ឋ ធ្វើចត្តាឡីស័ក

ធ្លាប់លួចបាន ញាម ពេលនេះអស់ល័ក្ខ ដោយកម្លាំងនគរបាល ក្រុងសៀមរាប

អាជីវករ នៅផ្សាលើធំថ្មី ទទួលបានម៉ាស

អាជ្ញាធរខេត្តសៀមរាប អរគុណ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាន ឧបត្ថម្ភថវិកានិងម៉ាស ដើម្បីផ្តល់ជូន ប្រជាពលរដ្ឋ

លោកហ៊ុន ម៉ានី៖ ខ្ញុំសូមសំដែងនូវ មនោសញ្ចេតនា យ៉ាងជ្រៀលជ្រៅ បំផុត ជូនចំពោះ ក្រុមគ្រូពេទ្យជួរមុខ

ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២០ ម៉ោង ៩:៣៩ ព្រឹក

នៅទីបំផុត ល្បែងស៊ីសង ឆ្នោត​ឡូតូ​ តាមអនឡាញ ត្រូវបានបិទទូទាំងប្រទេស

ភ្នំពេញ៖នៅទីបំផុត ល្បែងស៊ីសងប្រភេទតាមអនឡាញ Keno online ត្រូវបានបិទជាស្ថាពរទូទាំងប្រទេស។
ការសម្រេចបិទនេះ បន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្ដមសេនីយ៍ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ។
សូមបញ្ជាក់ថានៅ​ថ្ងៃទី ០៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២០​នេះ ក្រុម​ប្រតិបត្តិការ​ នៃគណៈកម្មការ ចម្រុះបង្ក្រាបការលេងល្បែងកាស៉ីណូ ឆ្នោត​ ឡូតូ​ ភ្នាល់​បាល់​ ភ្នាល់​អនឡាញ​ និង​ល្បែង​ភ្នាល់​ខុសច្បាប់​គ្រប់​ប្រភេទ​ បានចុះ​ពិនិត្យ​ ក្រុម​ហ៊ុន​ ស៊ិន នីវ​ ដែល​មានទី​ស្នាក់​ការ​នៅ​កោះពេជ្រ​ រាជធានី​ភ្នំពេញ​ និងបាន​រកឃើញ​ថា​ តំណាង​ចែកចាយ​មួយចំនួន​ ពិតជា​បានធ្វើ​អាជីវកម្ម​ឆ្នោត​ប្រភេទ​ Keno ប្រាកដ​មែន​។
ក្រោយពីក្រុមប្រតិបត្តិការចម្រុះពិនិត្យរួចបានសម្រេចបិទមិនអនុញ្ញាតឲ្យធ្វើ អាជីវកម្ម​ឆ្នោត​ប្រភេទ​ keno ចាប់​ពីថ្ងៃ​នេះ​តទៅ។
គួរបញ្ជាក់ផងដែរថា ល្បែងស៊ីសងប្រភេទ ឆ្នោត ឡូតូ​ ភ្នាល់បាល់តាម អនឡាញ ខាងលើនេះ បានបើកឱ្យអ្នកលេងចាក់ ដោយចំហរនៅតាមហាងកាហ្វេនិងតារាងបាល់ក្នុងក្រុងសៀមរាប រាប់សិបកន្លែងផងដែរ។ មជ្ឈដ្ឋាននានារំពឹងថា នៅក្នុងប្រទេសកម្ពុជា មិនមានល្បែងស៊ីសងប្រភេទនេះ តទៅទៀតនោះទេ ជាពិសេសក្នុងក្រុងសៀមរាបតែម្ដង៕SRP

Read Previous

នគរបាល ថ្នាក់ឧត្តមសេនីយ៍ចំនួន២៨រូប ត្រូវបានដាក់ឲ្យចូលនិវត្តន៍

Read Next

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ឯកឧត្តមសុខ លូ ជាអភិបាលខេត្តកំពង់ធំ សម្រាប់អាណត្តិទី២