ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:២៦ ល្ងាច

ថៅកែម្ចាស់ភោជនីយដ្ឋាន ជូហេងហេង ខឹងបុគ្គលិកជិះម៉ូតូ មិនធ្វើការ ចាក់សាំងដុតម៉ូតូចោល

ខេត្តសៀមរាប៖ការពិតចឹងសោះ ថៅកែម្ចាស់ភោជនីយដ្ឋាន ជូហេងហេង ដោយសារតែខឹងនឹងបុគ្គលិកជិះម៉ូតូ មិនធ្វើការ បានដុតម៉ូតូចោល បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២០ ចំណុមុខភោជនីយដ្ឋាន ជូ ហេងហេង ស្ថិតភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីនគរបាលសង្កាត់ប៉ុស្ដិ៍ស្លក្រាមបានឲ្យបណ្ដាញ«សៀមរាបប៉ុស្ដិ៍»ដឹងថា ករណីដុតម៉ូតូចោល១គ្រឿងនេះម៉ូតូ ម៉ាក វ៉េវ C១១០ ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ សៀមរា ១P.៥៥១២(ម៉ូតូចាស់)។

នគរបាលប៉ុស្ដិ៍បន្តថាម្ចាស់ម៉ូតូ មានឈ្មោះ ង៉ូវ ឡេង ភេទប្រុ អាយុ៥០ឆ្នាំ មុខរបរម្ចាស់ភោជនីយដ្ឋាន ជូហេងហេង បានយកសាំងចាក់ដុតម៉ូតូរបស់ខ្លួនបណ្តាលអោយឆាបឆេះ  តែមិនបណ្តាលអោយមានរបួសដល់មនុស្សនោះទេ

បើតាមមន្ត្រីនគរបាលបញ្ជាក់ថា«មូលហេតុខឹងនិងបុគ្គលិក របស់ខ្លួនឈ្មោះ គន្ឋា ភេទ ប្រុសអាយុ៣៣ឆ្នាំ មុខរបរចុងភៅ ជិះម៉ូតូដើរលេង មិនធ្វើការ»

មន្ត្រីនគរបាលបានបញ្ជាក់ទៀតថាករណីនេះកម្លាំងប៉ុស្តិ៍បានចុះជួយបាញ់បំពង់ពន្លត់ទាន់ពេលវេលា មិនរាលដាលដល់កន្លែងផ្សេងទៀតឡើយ។ សូមបញ្ជាក់ថាហេតុការណ៍នេះរងការខូចខាតឆេះអស់ ម៉ូតូ១គ្រឿង៕SRP

Read Previous

មុននេះបន្តិច មានម៉ូតូមួយគ្រឿង ឆេះយ៉ាងសន្ធោសន្ធៅ នៅក្រុងសៀមរាប

Read Next

ឆេះផ្សារកំពង់ពពិល បំផ្លាញទ្រព្យសម្បត្តិជាង៣០ម៉ឺន$