ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១:០៤ ព្រឹក

សម្ដេច ស ខេង ប្រាប់មន្ត្រីទាំងអស់ ត្រូវដោះស្រាយ ក្ដីកង្វល់ពលរដ្ឋ ឱ្យបានលឿន

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានថ្លែងរំលឹកដល់ប្រធានស្ថាប័ន ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ សូមតាមដាន និងក្ដាប់ព័ត៌មាន ឱ្យបានជាប់ពាក់ព័ន្ធនឹងបញ្ហាប្រឈម ក្ដីកង្វល់ និងសំណូមពរប្រជាពលរដ្ឋ ហើយដោះស្រាយបញ្ហា ទាំងនោះឱ្យបានលឿន និងប្រកបដោយប្រសិទ្ធភាព។ រដ្ឋមន្ត្រីក៏បានកោតសរសើរ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានភាពម្ចាស់ការ ចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការចាត់វិធានការ និងកៀរគរការ គាំទ្រពីស្ថាប័ន ពាក់ព័ន្ធនានា ក្នុងការជួយសង្គ្រោះពលរដ្ឋ ពីគ្រោះទឹកជំនន់ យ៉ាងទាន់ពេលវេលា ស្របទៅតាមស្ថានភាព និងតម្រូវការជាក់ស្ដែងរបស់មូលដ្ឋាននីមួយៗ។

សាររបស់រដ្ឋមន្ត្រីយ៉ាងដូច្នេះបានធ្វើឡើងនៅថ្ងៃសុក្រទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ ក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេចបានថ្លែងអំណរគុណ និងកោតសរសើរភាគីពាក់ព័ន្ធរបស់រដ្ឋទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបានផ្តល់ការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មក្នុងដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ដោយបានជំរុញឱ្យកំណែទម្រង់នេះមានការវិវឌ្ឍជាជំហានៗ ស្របតាមដំណាក់កាលនីមួយៗដែលបានកំណត់ក្នុងកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំបូង២០១០-២០២០។

សម្ដេចក៏បានគូសបញ្ជាក់លម្អិតជូនអង្គសិក្ខាសាលាជាតិ អំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងរយៈកាលកន្លងមក រួមមាន ការរៀបចំក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការរៀបចំស្ថាប័ននៅថ្នាក់ក្រោមជាតិ, ការផ្ទេរមុខងារ និងការផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, វិមជ្ឈការហិរញ្ញវត្ថុ, ការៀបចំប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការពង្រឹងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយលែកបញ្ហាប្រឈមជាគន្លឹះមួយចំនួនដែលត្រូវរួមគ្នាបន្តដោះស្រាយនោះរួមមាន បញ្ហាប្រឈមពាក់ព័ន្ធនឹងការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ, បញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្ទេរមុខងារ, បញ្ហាពាក់ព័ន្ធនឹងការធ្វើគណនេយ្យភាពចំពោះប្រជាពលរដ្ឋ៖ , បញ្ហាពាក់ព័ន្ធនឹងភាពជាដៃគូជាមួយសង្គមស៊ីវិល និងផ្នែកឯកជន, បញ្ហាពាក់ព័ន្ធប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា៖

សម្ដេចបានសង្កត់ធ្ងន់ថាដើម្បីធានាសម្រេចបានចក្ខុវិស័យរាជរដ្ឋាភិបាលសម្រាប់រយៈពេល១០ឆ្នាំខាងមុខចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដែលការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល សាធារណៈ គឺជាកត្តាដ៏មានសារៈសំខាន់ ពោលគឺ កម្មវិធីជាតិដំណាក់កាលទី២នឹងត្រូវកំណត់ឱ្យបានច្បាស់លាស់នូវការទទួលខុសត្រូវ រវាងក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗ ដើម្បីចៀសវាងឱ្យបាននូវភាពមិនច្បាស់លាស់នៃការទទួលខុសត្រូវ និងភាពត្រួតស៊ីគ្នានៃ ការទទួលខុសត្រូវរវាងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងរវាងរដ្ឋបាលថ្នាក់ក្រោម ជាតិនីមួយៗ។

សម្បីសម្រេចការងារនេះ សម្ដេចបានមានប្រសាសន៍ថា គ.ជ.អ.ប. បានចាត់ចែងឱ្យមានការសិក្សា និងរៀបចំសេចក្តី ព្រាងឯកសារទស្សនទានសម្រាប់ជាមូលដ្ឋានតម្រង់ទិសដល់ការរៀបចំតាក់តែងកម្មវិធីជាតិសម្រាប់ រយៈពេល១០ឆ្នាំដំណាក់កាលទី២ ពីឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ដោយបានប្រើប្រាស់ពេលវេលាជាង៦ខែ ដើម្បីសិក្សារៀបចំឯកសារទស្សនទាននេះ ដោយមានការពិភាក្សា និងពិគ្រោះយោបល់ជាមួយមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធមួយចំនួន។

ដើម្បីឱ្យឯកសារទស្សនទាននេះ ទទួលបាននូវធាតុចូលបន្ថែមទៀត រដ្ឋមន្ត្រីមហាផ្ទៃ បានផ្ដល់ចក្ខុវិស័យគន្លឹះសំខាន់ជូនអង្គសិក្ខាសាលាពិចារណា ពាក់ព័ន្ធនឹងការពិនិត្យឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធគ្រប់គ្រងនៃរដ្ឋបាលសាធារណៈនៅថ្នាក់ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់, ការរៀបចំធនធាន និងកិច្ចការពាក់ព័ន្ធចាំបាច់នានា៖, អភិបាលកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចការអន្តរវិស័យ។ សម្ដេចសង្ឃឹមថាសិក្ខាសាលាជាតិនាថ្ងៃនេះនឹងទទួលបាននូវមតិយោបល់ដែលជាធាតុចូលដ៏មានសារៈសំខាន់ជាច្រើនបន្ថែមទៀតសម្រាប់ការកំណត់ចក្ខុវិស័យ និងកិច្ចការជាអាទិភាពនានា នៃកម្មវិធីជាតិដំណាក់កាលទី២ ឱ្យកាន់តែមានភាពជាក់លាក់ ច្បាស់លាស់ និងអាចសម្រេចបាននៅក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។

មុននឹងបញ្ចប់ សម្ដេចក៏បានមានប្រសាសន៍ជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ រួមទាំងថ្នាក់ដឹកនាំ មន្រ្តី និងអ្នកពាក់ព័ន្ធផ្សេងទៀតជាមួយនឹងឯឧត្តមរដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រីដែលត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ បន្ទាប់ពីទើបតែបញ្ចប់ទស្សនកិច្ចនៅកម្ពុជា សូមមានសុខភាពល្អ និងចៀសផុតពីជំងឺដ៏កាចសាវហានេះ។ សម្ដេចក៏បានថ្លែងអំពាវនាវជាថ្មីទៀតដល់បងប្អូន​ប្រជាពលរដ្ឋសូមបន្តប្រកាន់ខ្ជាប់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសដើម្បីបញ្ចៀសការឆ្លងចូលសហគមន៍ផងដែរ៕SRP

Read Previous

លោកឃុនថាវង្ស ផងផាន់ «ម្ចាស់បុរីKPម៉នដានី» ទទួលគោរមងារ ជាឧកញ៉ា

Read Next

លោកសុខ លូ៖ «កំពង់ធំ ខ្ញុំពេញចិត្តនឹងបម្រើអ្នក»