ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៤:០៧ ព្រឹក

លោក ហ៊ុន សម្បត្តិ ត្រូវបានតែងតាំង ជាអភិបាលរង ស្រុកបន្ទាយស្រី

ខេត្តសៀមរាប៖លោក ហ៊ុន សម្បត្តិ នៅថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២០នេះ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរង ស្រុកបន្ទាយស្រី ក្រោមវត្តមាន លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប។

ក្នុងពិធីប្រកាសលោក ង៉ាន់ ភិរុណ ក៏បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំង ស្រុកបន្ទាយស្រី ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេលកន្លងមកនេះ។ ដោយទៀតសោតស្រុកបន្ទាយស្រីទាំងមូល មានសក្តានុពលក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសិប្បកម្មទៀតផង។

លោកបានបន្តទៀតថា សមទ្ធិផល ដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ ដ៏ឧត្តុង្គឧត្តម នៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាល សម្រេចបាននូវសមទ្ធិផល ជាច្រើន។

លោក ក៏លើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្ត ក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាល កាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

លោក អភិបាលរងខេត្ត បានស្នើដល់មន្ត្រីក្នុងស្រុកបន្ទាយស្រីទាំងអស់  ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួនដូចខាងក្រោម ៖

ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គម ឱ្យបានល្អប្រសើរ ក្នុងការតាមដាន ត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និងការថ្នាំងថ្នាក់នានានៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់។

បន្តខិតខំរក្សា សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ តាមលក្ខណៈសម្បត្តិ ទាំង០៩ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និងខិតខំបម្រើប្រជាពលរដ្ឋដោយ ស្មោះត្រង់ និងស្មើភាព។

ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់សេវាសាធារណៈ ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ រួមមាន ការចុះបញ្ជីដាច់ដោយដុំ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ការងារសំណង់ ការដោះស្រាយទំនាស់ដីធ្លី។ល ។

ជំរុញអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឱ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ឱ្យទទួលបានជោគជ័យ។

បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសឈើគ្រញូង ពិសេសការដឹកជញ្ជូន ការស្តុកទុក ការកែច្នៃ ការប្រើប្រាស់ប្រភេទឈើនេះគ្រប់រូបភាព និងត្រួតពិនិត្យរថយន្ត កែច្នៃខុសលក្ខណបច្ចេកទេស លុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់គ្រប់រូបភាពក្នុងទឹកដីស្រុកបន្ទាយស្រី ទាំងមូល និងការយកកម្រៃមិនស្របច្បាប់ផ្សេងៗ។

ពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងចនាសម្ព័ន្ធរដ្ឋបាលស្រុក ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងខិតខំពង្រឹងការិយាល័យផែនការ និងគាំទ្រឃុំ ដើម្បីការិយាល័យនេះចាប់ផ្តើមទទួលខុសត្រូវក្នុងការគាំទ្របច្ចេកទេសទៅដល់ឃុំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងបន្តយកចិត្តទុកដាក់សហការជាមួយទីចាត់ការនានា ចំណុះសាលាខេត្ត ដើម្បីធ្វើការបណ្តុះបណ្តាល មន្រ្តីរាជការសាលាស្រុកឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ។

តាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ៕SRP

«លោក ហ៊ុន សម្បត្តិ អភិបាលរងស្រុកបន្ទាយស្រី ទើបចូលកាន់មុខតំណែងនៅថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០»

Read Previous

លោកសុខ លូ៖ «កំពង់ធំ ខ្ញុំពេញចិត្តនឹងបម្រើអ្នក»

Read Next

ចម្លើយអ្នកនៅរស់ «វៀតណាម៦នាក់ស្លាប់ និងរបួស៥នាក់ ដោយសារក្រឡាប់រថយន្ត នៅខេត្តសៀមរាប សុទ្ធតែលួចឆ្លងដែនខុសច្បាប់ទាំងអស់»