ព័ត៌មានទាន់ហេតុការណ៍ :

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

លោក​យឹម ឆៃលី៖​ រាជរដ្ឋាភិបាល​​ បានគិតគូ យ៉ាងច្បាស់លាស់ នៃវិស័យ សន្តិសុខស្បៀង អាហារូបត្ថម្ភ

ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ

សម្តេចតេជោ ស្នើឱ្យ ក្រុមមេធាវី ជួយបង្កើនការយល់ដឹង ផ្នែកច្បាប់ ដល់ប្រជាពលរដ្ឋ

សម្តេច ហ៊ុន សែន ថា សម្តេចមិនខ្វល់ ការរិះគន់សម្តេច ផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ ទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ

រថយន្តក្រុមហ៊ុនវិបុល បើកលឿន បុកគោយន្តកន្រៃ្ត នៅស្រុកជីក្រែង បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

រដ្ឋសភា ប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់៦ទៀត

នាយករដ្ឋមន្ត្រី កម្ពុជា.វៀតណាម ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស រវាងប្រទេសទាំងពីរ

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៤:៣៦ ព្រឹក

ចម្លើយអ្នកនៅរស់ «វៀតណាម៦នាក់ស្លាប់ និងរបួស៥នាក់ ដោយសារក្រឡាប់រថយន្ត នៅខេត្តសៀមរាប សុទ្ធតែលួចឆ្លងដែនខុសច្បាប់ទាំងអស់»

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងនៅថាជនជាតិវៀតណាម១១នាក់ ដែលជួបគ្រោះថ្នាក់ចរាចណ៍នៅស្រុកជីក្រែង ដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសនោះ គឺចូលមកព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត។

សមត្ថកិច្ចបន្តថាករណីរថយន្តក្រឡាប់ធ្លាក់ចូលទឹក) បណ្តាលឲ្យស្លាប់មនុស្ស ចំនួន០៧នាក់ស្រី០៣នាក់ រងរបួស្រាលចំនួន០៥នាក់ស្រី០២នាក់ (វៀតណាម១១ស្រី០៥-ខ្មែរ០១)។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ ពិនិត្យឃើញថា ជនជាតិវៀតណាម ទាំង១១នាក់នេះសុទ្ធសឹងតែលួចឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាត(មានលិខិតឆ្លងដែន-គ្មានប្រថាប់ត្រាច្រកទ្វារ)។

តាមការសាកសួរបានឲ្យដឹងថា៖ ពួកគេរស់នៅខេត្តហាទិញ ប្រទេសវៀតណាម ត្រូវបានមេខ្យល់ម្នាក់មិនស្គាល់ឈ្មោះ ជនជាតិវៀតណាម ណែនាំឲ្យទៅធ្វើការ រកស៊ី នៅប្រទេសថៃ ដោយលួចឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជា និងបន្តទៅប្រទេសថៃ ប៉ុន្តែត្រូវចំណាយប្រាក់ចំនួន ១៥,០០០,០០០ ដុងក្នុងម្នាក់ៗ។ រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពួកគេក៏បានធ្វើដំណើរពីខេត្តហាទិញ មកកាន់ក្រុងហាណូយ។ ពេលមកដល់មេខ្យល់ម្នាក់នោះបានមកទទួលពួកគេ ទៅស្នាក់នៅសណ្ឋាគារ មួយកន្លែងមិនចាំឈ្មោះ បន្ទាប់មកពួកគេក៏បានប្រគល់ប្រាក់ចំនួន ១,៥០០,០០០ ដុងក្នុងម្នាក់ៗឲ្យទៅមេខ្យល់នោះ។ បន្ទាប់ពីទទួលបានលុយគ្រប់ចំនួនហើយ នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ មេខ្យល់នោះ ក៏បានឲ្យរថយន្តមួយគ្រឿងដឹកពួកគេ មកដល់ខេត្តតៃនិញ នាវេលាម៉ោង១៩និង០០នាទី ហើយក៏មានម៉ូតូចំនួន០៦គ្រឿងរង់ចាំទទួលនិងដឹកពួកគេ លួចឆ្លងដែនចូលមកព្រះរាជាណាចក្រកម្ពុជា ដោយធ្វើដំណើរកាត់តាមចំការកៅស៊ូ (ម៉ូតូទាំង០៦គ្រឿងនោះ បិទភ្លើងទាំងអស់)រយៈពេលប្រហែល៣០នាទី ក៏មានរថយន្តមួយគ្រឿងទៀត (រថយន្តដែលជួបគ្រោះថ្នាក់) បើកបរដោយជនជាតិខ្មែរ មកទទួលពួកគេ ធ្វើដំណើរបន្តទៅប្រទេសថៃ។ តាមពួកគេដឹងគឺធ្វើដំណើរចេញពីខេត្តត្បូងឃ្មុំ ឆ្ពោះទៅ ឡែម ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រួចលួចឆ្លងដែនចូលទៅប្រទេសថៃ។

សូមបញ្ជាក់ថាករណីនេះបានកើតឡើងនៅនាវេលាម៉ោង ០២និង៤០នាទី ទៀបភ្លឺ ថ្ងៃទី ០៦  ខែ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចស្ពានក្រចាប់  ត្រង់ចន្លោះ បង្គោលលេខ ២៤៦និង២៤៧  ស្ថិតនៅក្នុងភូមិស្ពាន ត្នោត  ឃុំស្ពានត្នោត  ស្រុកជីក្រៃង ខេត្តសៀមរាប។ រថយន្តម៉ាក ស្តារិចស្លាកលេខកំពង់ចាម២A៨៤៦៩  បានបង្កគ្រោះថ្នាក់ដោយខ្លួនឯង (បើកបរក្នុងស្ថានភាពងងុយដេក)  ក្នុងនោះមានអ្នកបើកបរជាជនជាតិខ្មែរ និង១១ នាក់ទៀតជនជាតិវៀតណាម។

០១-ជនរងគ្រោះឈ្មោះ លី  ម៉េង   ជនជាតិ  ខ្មែរ  ជា អ្នក បេីកបរ  កាន់ អត្តសញ្ញាណ ប័ណ្ណ លេខ២៥០០១៤០៣៧ (ស្លាប់)។

០២-ជនរងគ្រោះឈ្មោះ   HOANG THI THUY ភេទ ស្រី  កើតថ្ងៃទី០៨-០៩-១៩៩៥  ជនជាតិ  វៀតណាម  កាន់លិខិតឆ្លងដែនលេខ  C៧១៦៦៩២១  (ស្លាប់ )។

០៣-ជនរងគ្រោះ ឈ្មោះ  NGUYEN QUOC ភេទ   ប្រុស  កេីត ថ្ងៃទី  ២០-០២-១៩៨៣ ជនជាតិ  វៀតណាម  កាន់លិខិតឆ្លងដែនលេខ  C៣៥១៩២៤២  ( ស្លាប់ )។

០៤-ជនរងគ្រោះឈ្មោះ  NGUYEN NHAT ភេទ   ប្រុស  កេីត ថ្ងៃទី   ០៦-០៦-២០០១   ជនជាតិ វៀតណាម កាន់លិខិតឆ្លងដែនលេខ C៨៨២៨២៨៦   (ស្លាប់ )។

០៥-ជនរងគ្រោះឈ្មោះ  QUACH THUY TRANH ភេទ  ស្រី  កេីត ថ្ងៃទី  ១៤-០៤-២០១៨  កាន់លិខិតឆ្លងដែនលេខ  C៦១៦៥៥៨០ (ស្លាប់ )។

០៦-ជនរងគ្រោះឈ្មោះ  NGO DUC CUONG ភេទ ប្រុស  កេីតថ្ងៃទី  ២៥-១០-១៩៩៦ កាន់លិខិតឆ្លងដែនលេខ  C៧៥៨៩៦៦០  (ស្លាប់ )។

០៧- ជនរងគ្រោះភេទ ស្រី  អាយុ ប្រហែល  ៥០ឆ្នាំ  ពុំ មាន លិខិត ឆ្លង ដែន ជាប់ នឹងខ្លួន  (ស្លាប់ )។

០៨-ជនរងគ្រោះឈ្មោះ  TRUONG THI KHUYEN ភេទ ស្រី  កេីត ថ្ងៃទី ១២-០២-១៩៨១  កាន់លិខិតឆ្លងដែនលេខ  C៦១០៤៩៧៣ (រស់ )។

០៩- ជនរងគ្រោះឈ្មោះ  PHIN THI VAN ភេទ ស្រី  កេីត ថ្ងៃទី  ០៥-០៥-១៩៨៤  (រស់)។

១០-ជនរងគ្រោះឈ្មោះ  HOUANG QUOC TUAN ភេទ ប្រុស  កេីតថ្ងៃទី  ១៦-០៦-១៩៧៩  (រស់)។

១១- ជនរងគ្រោះឈ្មោះ  DANG VAN VINH ភេទ ប្រុស  កេីតថ្ងៃទី  ១០-០៣-១៩៨១  (រស់)។

១២-ជនរងគ្រោះឈ្មោះ  PHAM VIET LOI ភេទ  ប្រុស  ពុំ មាន លិខិត ឆ្លង ដែន ជាប់ នឹងខ្លួន  (រស់ )។

សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅ  វត្តស្ទឹងមានជ័យ  រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕SRP

Read Previous

លោក ហ៊ុន សម្បត្តិ ត្រូវបានតែងតាំង ជាអភិបាលរង ស្រុកបន្ទាយស្រី

Read Next

ឃាតកម្មសាហាវព្រៃផ្សៃ! នាយរងប៉ុស្ដិ៍បាញ់សម្លាប់នាយប៉ុស្តិ៍ចុងព្រិច និងបាញ់សម្លាប់នគរបាលម្នាក់ទៀត ក្រោយមកបាញ់សម្លាប់ខ្លួនឯងតាមក្រោយ