ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៣:១៣ ល្ងាច

ពូជស្រូវសែនក្រអូប២៤តោន ត្រូវបានផ្តល់ជូន កសិករ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង

ខេត្តសៀមរាប៖លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ថ្ងៃទី ០៦ ខែ វិច្ឆិកា ម្សិលមិញ បានចែក
ពូជស្រូវសែនក្រអូបចំនួន២៤តោន របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានចែកជូនបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ចំនួន ២៤០គ្រួសារ ក្នុងស្រុកចំនួន២ គឺ ស្រុកសូទ្រនិគមចំនួន ១២០គ្រួសារ ស្រុកជីក្រែង ១២០ គ្រួសារ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរបានធ្វើការបញ្ជាក់ថា ខេត្តសៀមរាបមានផ្ទៃដីបង្កបង្កើនផលស្រូវ រដូវវស្សា ឆ្នាំ២០២០ មាន១៨៦ពាន់៣០០ហិចតា រងផលប៉ះពាល់ដោយសារទឹកជំនន់ សរុប ១២ពាន់៨៨៣ហិចតា លើ៩ក្រុង.ស្រុក មន ប្រជាកសិកររងគ្រោះ ១១ពាន់១៣១គ្រួសារ និង ខូចខាតស្រូវប្រាំង សរុប ២០៣ហិចតា ស្មើ ៤១៤ គ្រួសារ។ ចំពោះស្រុកដែលទទួលបានស្រូវពូជពេលនេះ ក្នុងនោះដំណាំស្រូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ក្នុងស្រុកសូទ្រនិគម ចំនួន ៤៤៨ ហិកតា មាន ៣ឃុំ ស្មើ៧ភូមិ មាន៧២៣គ្រួសារ ខូតខាតទាំងស្រុង ២០៣ហិកតា ស្មើ ៤១៤គ្រួសារ។ ,ស្រុកជីក្រែងប៉ះពាល់ ៤ឃុំ មាន ២៨ភូមិ ស្មើ៣២៤គ្រួសារ លើផ្ទៃដី ៣២៤ ហិចតា ខូតខាតទាំងស្រុង ២៨១ហិចតា ស្មើ៣២៤គ្រួសារ៕SRP

Read Previous

កសិករ នៅស្រុកប្រាសាទបាគង ទទួលបានពូជស្រូវសែនក្រអូប និង OM៥១ ចំនួន១១តោន

Read Next

លោកហ៊ុន ម៉ាណែត ចែកអំណោយ ពូជស្រូវ ដល់ពលរដ្ឋ ជិត២ម៉ឺនគ្រួសារ នៅខេត្តពោធិ៍សាត់