ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើអភិបាលខេត្តកែប ចាត់វិធានការ ជាបន្ទាន់ ចំពោះបុគ្គល ចាក់ដីរំលោភចូលដីស្រែអំបិល

ចលនាយុវជន «ក្រុម១៥៧» សាខា ខេត្តសៀមរាប នាំយកអំណោយ និងថវិកា ប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទ:បារមីសិរីរដ្ឋ

អរគុណ សប្បុរសជន បានឧបត្ថម្ភ សម្ភារ ដល់កាកបាទក្រហមខេត្តសៀមរាប

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យពលរដ្ឋ​ ប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព​

សម្តេច ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់អាជ្ញាធរភ្នំពេញ

កាកបាទក្រហម​ខេត្តកំពង់ចាម​ ទទួលបានការឧបត្ថម្ភ ជាង១២ម៉ឺនដុល្លារ

មេដឹកនាំឲ្យអគ្គិសនី រដ្ឋាករទឹក ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករ កម្មការនី ជាមុន

សម្ដេចប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា

នាយករដ្ឋមន្ត្រី អបអរសាទរ ទិវាពិភពលោក អឌ្ឍចន្ទក្រហម ៨ឧសភា

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ២:៤៨ ព្រឹក

សម្ដេច ស ខេង៖ «យើងទាំងអស់គ្នា រួមសុខរួមទុក្ខ ជាមួយគ្នា នឹងមិនមានទំលាប់ រត់ចោលគ្នានោះទេ

ថ្លែងនៅបរិវេណអាកាសយានដ្ឋាន ខេត្តបាត់ដំបង ក្នុងដំណើរអញ្ជើញសួរសុខទុក្ខ និងចែកអំណោយ ជូនពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ចំនួន១ម៉ឺន២១០គ្រួសារ នាថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលបងប្អូនប្រជាពលរដ្ឋ បោះឆ្នោតគាំទ្រ បានប្រកាន់ខ្ជាប់នូវប្រពៃណី ផ្សាភ្ជាប់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ដោយបានបែកចែក ការទទួលខុសត្រូវ ឱ្យមន្រ្តីចុះតាម គ្រប់មូលដ្ឋាន ដើម្បីតាមដាន បញ្ហាប្រឈម និងសំណូមពរនានា និងដោះស្រាយ ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ សម្ដេចបានសង្កត់ធ្ងន់ថា«យើងទាំងអស់គ្នារួមសុខរួមទុក្ខជាមួយគ្នា និងមិនមានទំលាប់រត់ចោលគ្នានោះទេ»«សម្ដេច ស ខេង ថ្លែងនៅនៅបរិវេណអាកាសយានដ្ឋាន ខេត្តបាត់ដំបង»

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបាត់ដំបង រដ្ឋមន្ត្រីមហាផ្ទៃ សម្ដេច ស ខេង បានថ្លែងអំណរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រោសព្រះរាជទានអំណោយ ជូនប្រជាពលរដ្ឋ រងគ្រោះក្នុង ខេត្តបាត់ដំបង និងតាមបណ្ដាខេត្តផ្សេងៗទៀត។ ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី សម្ដេចក៏បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរកងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំជួយសង្គ្រោះ ប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់ និងជួយសម្រួលការ ចាប់ផ្ដើមជីវភាពឡើងវិញ ពិសេសការបង្កបង្កើនផល។

សូមបញ្ជាក់ថាពលរដ្ឋ ដែលបានមក ទទួលអំណោយ នាឱកាសនេះមកពីក្រុងបាត់ដំបង, ស្រុកបវេល, ស្រុកថ្មគោល, ស្រុកបាណន់, ស្រុកសង្កែ, ស្រុកគាស់ក្រឡ, ស្រុកមោងឫស្សី, និងស្រុកឯកភ្នំ។ អំណោយទាំងនោះ រួមមានស្រូវពូជ១០០គីឡូក្រាម, អង្ករ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវមួយយួរ, ត្រីខមួយយួរ, ទឹកត្រីមួយយួរ, មីមួយកេស, ទឹកសុទ្ធមួយកេស, ភួយមួយ, មុងមួយ, កន្ទេលមួយ, និងថវិកា៥ម៉ឺនរៀល។

យោងតាមរបាយការណ៍ របស់ លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងកន្លងទៅនេះ បានបណ្ដាលឱ្យមានការលិចលង់ ក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ស្មើនឹង ៩៩ឃុំ និងបណ្ដាលឱ្យប៉ះពាល់ពលរដ្ឋជាង៧ម៉ឺនគ្រួសារ, ដំណាំស្រូវជាង១សែនហិកតា, ដំណាំសាវប្បកម្ម និងឧស្សាហកម្មជាង៦ម៉ឺនហិកតា, ផ្លូវជាតិប្រវែង២ពាន់ម៉ែត្រ, ផ្លូវខេត្តប្រវែងជាង៣ម៉ឺនម៉ែត្រ និងផ្លូវក្នុងក្រុងចំនួន ២០ខ្សែ។«លោកងួន រតន: អភិបាលខេត្តបាត់ដំបង អានរបាការណ៍សង្ខេប ស្ដីពីស្ថានភាពនៅក្នុងខេត្តបាត់ដំបង»

លោកងួន រតន: បន្ថែមថា ក្រោយជំនន់ទឹកភ្លៀង ចាប់ផ្ដើមស្រកចុះ និងបន្ទាប់មានការវាយតម្លៃ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រួសារពលរដ្ឋ ដែលអាចស្ដារឡើងវិញបាន តាមការធ្វើកសិកម្មដំណាំស្រូវចំនួន ១០ ៥០០គ្រួសារ ដែលស្មើនឹង ១០ ៥០០ហិកតា ស្មើនឹងក្រុងស្រុកចំនួន៨ លើឃុំចំនួន៤៨ ភូមិចំនួន២៣១ ដោយសារទីតាំងដីរបស់គាត់ ស្ថិតក្នុងតំបន់ ដែលមានប្រភពទឹកគ្រប់គ្រាន់ ក្នុងការស្រោចស្រពបាន៕SRP

Read Previous

រដ្ឋមន្ត្រីមហាផ្ទៃ៖ «សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនមាន ជំងឺកូវីដ១៩នោះទេ

Read Next

ក្រោយឃើញ សារពលរដ្ឋ «ស្នងការខេត្តបាត់ដំបង បញ្ជាឱ្យមន្រ្តីនរបាល ចុះទៅដោះស្រាយភ្លាមៗ»