ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១១:៤២ ល្ងាច

អាជ្ញាធរខេត្តព្រៃវែង រំលឹកខួបទិវា បុណ្យ ឯករាជជាតិ៩វិច្ឆិកា

ខេត្តព្រៃវែង៖អាជ្ញាធរខេត្តព្រៃវែង រួមជាមួយនឹងមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ កងកំលាំងទាំងបី អាជ្ញាធរក្រុងស្រុកទាំង ១៣ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្ត បានរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវា បុណ្យឯករាជជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សួន សុម៉ាលីន អភិបាលរងខេត្ត។ ពិធីនេះធ្វើនៅសាលាខេត្តព្រៃវែងនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍លើកឡើងថា ថ្ងៃនេះគឺជាទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២០) ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមន៍បារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំ ដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហនុ។ ប្រទេសបារាំង បានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិកម្ពុជាយើង អស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ -៩ វិច្ឆិកា ១៩៥៣)។ ការដាក់អាណានិគមន៍របស់បារាំងលើដែនដីកម្ពុជា ក៏ដូចជា បណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី។

ប្រធានក្រុមប្រឹក្សា បានបន្តទៀតថា៖ នេះគឺជាទិវាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា របស់ប្រជាជាតិខ្មែរ ដើម្បីរំលឹកគុណូបការៈ ដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះព្រះវិញ្ញាណខ័ន្តព្រះបរមរតនកោដ្ឋ ដែលបានដឹកនាំទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង និងរំលឹកគុណដល់វីរៈកុលបុត្រកុលធីតា កងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ នៅគ្រប់ជំនាន់ ដោយបានឆ្លងកាត់នូវគ្រប់ដំណាក់កាលធំៗជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ រួមមានការ តស៊ូដណ្តើមឯករាជ្យ ការពុះពារ ឆ្លងកាត់ដំណាក់កាលនៃសង្គ្រាម និងរបបប្រល័យពូជសាស្រ្ត ប៉ុល ពត ជាពិសេសលើមូលដ្ឋាន នៃជ័យជម្នះថ្ងៃ០៧ មករា ឆ្នាំ១៩៧៩ ដែលបានកសាងនូវអ្វីៗគ្រប់យ៉ាង ដូចបច្ចុប្បន្ននេះ។

ប្រធានក្រុមប្រឹក្សា បានបន្ថែមទៀតថា ដូច្នេះដើម្បីបន្តនូវគំរូវីរភាព ដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ សូមកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសកងយោធពលខេមរភូមិន្ទ សូមបន្តការពារមាតុភូមិ ការពារសន្តិសុខសណ្តាប់ធ្នាប់ ថែរក្សារាល់សមិទ្ធផល របស់ជាតិឲ្យគង់វង្សស្ថិតស្ថេរ រួមចំណែក កសាង អភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនរុងរឿង ក្នុងឯករាជ្យ សន្តិភាព ស្ថិរភាព និងរួបរួមក្នុងមហាសាមគ្គីជាតិដ៏ទូលំទូលាយ ដោយគ្មានការកើតឡើងជាថ្មីទៀត នូវសង្គ្រាមសោកនាដកម្ម និងគ្រោះមហន្តរាយដូចអតីតកាល។

ប្រធានក្រុមប្រឹក្សា រួមជាមួយរដ្ឋបាលខេត្ត មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ កងកំលាំងទាំងបី អាជ្ញាធរក្រុងស្រុកទាំង ១៣ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមសម្ដែងនូវកត្តញ្ញូតាធម៌នឹងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះវរៈរាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី នឹងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញញា្ញណជំនះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ផ្សះផ្សាជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិកម្ពុជា និងប្រជារាស្រ្ត៕SRP

Read Previous

សាហាវឃោឃៅ! ឪពុកចុង យកកាំបិតប័ុងតោ អារកសម្លាប់ កូនអាយុ៣ឆ្នាំ នៅក្រុងសៀមរាប

Read Next

ខេត្តកំពង់ចាម រំលឹក​ខួបទិវា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា