ព័ត៌មានទាន់ហេតុការណ៍ :

ឃាត់ខ្លួន «នីតា» នៅក្រុងសៀមរាប ករណី «លួចទ្រព្យសម្បត្តិ»

វិវាទដីធ្លីជាង២ឆ្នាំ ត្រូវបាន លោកដួង តារា និងមន្ត្រីខេត្តកំពត រួមគ្នាដោះស្រាយបញ្ចប់ តាមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ

លិខិតចំហ គោរពជូន ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:២៦ ល្ងាច

លោកហ៊ុន ម៉ាណែត ចុះចែកពូជស្រូវ ជូនពលរដ្ឋ នៅបន្ទាយមានជ័យ ជាង១ម៉ឺនគ្រួសារ

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ
បាននាំយកពូជស្រូវ ទៅចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ជាង១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ។

អំណោយដែល ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំយកមកចែកជូនប្រជាពលរដ្ឋ ធ្វើឡើងនៅផ្សារចំការតាដោក ស្រុកមង្គលបុរី ដែលមានប្រជាពលរដ្ឋចំនួន ១១០០០គ្រួសារ។
ក្នុងមួយគ្រួសារទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម, មី ចំនួន០១កេស, ត្រីខ ចំនួន០១យួរ, ទឹកត្រី ចំនួន០១យួរ, ទឹកស៉ីអ៉ីវ ចំនួន០១យួរ, ទឹកសុទ្ធ ចំនួន០១កេស, ឃីត ចំនួន០១កញ្ចប់, ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន៥០,០០០រៀល។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ បានទទួលរងគ្រោះនូវជំនន់ទឹកភ្លៀង ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ១ចំនួនក្នុងក្រុង-ស្រុក ខេត្តបន្ទាយមានជ័យ។
អំណោយដែលយកមកចែកជូនក្នុងថ្ងៃនេះមានចំនួន៣ ក្រុង-ស្រុក មានស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕SRP

Read Previous

ស្រុកពួក កើតមាន ញឹកញាប់ណាស់

Read Next

មន្ត្រីខេត្តសៀមរាប ព្រមានតាមផ្លូវច្បាប់ ចំពោះក្លឹបកំសាន្តណា ដែលមិនព្រមបិទ តាមការណែនាំ របស់រដ្ឋាភិបាល