ព័ត៌មានទាន់ហេតុការណ៍ :

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

លោក ឌី វិជ្ជា បើកកិច្ចប្រជុំ ពង្រឹងសន្តិសុខ សណ្តាប់ឆ្នាប់ នៅក្នុងភូមិសាស្ត្រ ខេត្តកំពត

អភិបាលខេត្តកំពង់ចាម៖ យើងត្រូវ បម្រើ ពលរដ្ឋ ប្រកបដោយភាពព​ ស្មោះត្រង់

បុរសម្នាក់ យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងថ្ម នៅតំបន់អង្គរវត្ត

ផ្ទេរអធិការ ស្រុកថ្មពួក មកកាន់ក្រុងប៉ោយប៉ែត វិញ

ការពិត ព្រះសង្ឃនិមន្ត បិណ្ឌបាត នៅផ្សារលើធំថ្មី «មានជំងឺសសៃប្រសាទ»

មន្ទីរសាធារណការ ខេត្តកំពង់ធំ បដិសេធ ចំពោះការផ្សាយ ព័ត៌មានមួយ

ប្រជុំដាក់ផែនការ បង្ក្រាប ក្រុមចោរនៅក្រុងសៀមរាប

ម៉ូតូ២គ្រឿង បុកគ្នានៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ១០:៥៧ ព្រឹក

ប្រកាស លោក ឡំ សុខាក់ ឲ្យ ចូលកាន់តំណែង ជានាយករដ្ឋបាល ក្រុងសៀមរាប

ខេត្តសៀមរាប៖លោក ឡំ សុខាក់ ប្រធានការិយាល័យ ស្ថិតិនិងអាត្រនុកូលដ្ឋាន នៃទីចាត់ការរដ្ឋបាលសាលាខេត្តសៀមរាប ឋានន្តរស័ក្តិ លេខាធិការរដ្ឋបាល ថ្នាក់លេខ៧ ត្រូវបានប្រកាសឲ្យ ចូលកាន់តំណែង ជានាយករដ្ឋបាលក្រុងសៀមរាប។

ពិធីនេះធ្វើនារសៀលថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាល ក្រុងសៀមរាប ក្រោមវត្តមាន លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប។

លោក ឡំ សុខាក់ នាយករដ្ឋបាលក្រុងទើបទទួលភារកិច្ចថ្មី បានឡើងប្តេជ្ញាចំពោះមុខថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ថានឹងចូលរួមបំរើការងារជូនពលរដ្ឋនិងសង្គមជាតិប្រកបដោយតម្លាភាព ដើម្បីជួយធ្វើយ៉ាងណាឲ្យក្រុងសៀមរាប មានការរីកចម្រើនបន្ថែមទៀត។

លោក ង៉ាន់ ភិរុណ បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ទូក្រុងសៀមរាប ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ក្រុង ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈពេលកន្លងមកនេះ។

លោក បានបន្តទៀតថាសមទ្ធិផលដែលក្រុងសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ ដ៏ឧត្តុង្គឧត្តម នៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាល សម្រេចបាននូវសមទ្ធិផល ជាច្រើន ។

លោក បានបញ្ជាក់ថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្ត ក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន ។

អភិបាលរងខេត្ត បានស្នើដល់មន្ត្រីក្នុងក្រុងសៀមរាបទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ គឺ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឲ្យបានល្អប្រសើរ ក្នុងការតាមដាន ត្រួតពិនិត្យ និង ដោះស្រាយបាតុភាពអសកម្ម និង ការថ្នាំងថ្នាក់នានានៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកក៏បានណែនាំមួយចំនួនដល់លោកនាយករដ្ឋបាលក្រុងដែលទើបទទួល ដំណែងថ្មី និងមន្ត្រីរាជការ កងកម្លាំង ត្រូវខិតខំរក្សា សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ តាមលក្ខណៈសម្បត្តិ ទាំង០៩ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និង ខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និង ខិតខំបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងស្មើភាព ព្រមទាំងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និង ខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈ ការផ្តល់សេវា សាធារណៈ ព្រមទាំងធ្វើការ ដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ និង ជម្រុញអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ក្រុងនិងសង្កាត់ ឲ្យទទួលបានជោគជ័យ។

លោកក៏បានលើកផងដែរ បញ្ជាក់អំពីការស្ថាបនា ជួសជុលផ្លូវ៣៨ខ្សែងក្នុងក្រុងសៀមរាប ដែលនឹងចាប់ដំណើរការបើកការដ្ឋាននៅពេលខាងមុខ ទោះបីពេលនេះយើងកំពុងជួបវិបត្តិជំងឺកូវីដ១៩ ក៏ពិតមែន តែកិច្ចការ អភិវឌ្ឍន៍ហេដ្ឋរចនាផ្លូវថ្នល់ ក៏នៅតែបន្តធ្វើដដែល។

លោកបញ្ជាក់ថា ទោះបីមានការប៉ះពាល់ទៅលើលំនៅដ្ឋាន ក្បាលដីរបស់ប្រជាពលរដ្ឋនៅពេលនេះ តែនៅពេលខាងមុខបងប្អូននឹងទទួលបានផលប្រយោជន៍ពីផ្លូវ៣៨ខ្សែនេះផងដែរ៕SRP

Read Previous

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រគេនម៉ាស៊ីនអេកូសាស្រ្ត ថ្វាយសម្ដេចព្រះអភិសិរីសុគន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី

Read Next

អភិបាល ក្រុងសៀមរាប ចេញសារឲ្យ អាជីវករទាំងអស់ ត្រូវពាក់ម៉ាស ហើយអ្នកទិញ ក៏ត្រូវពាក់ដែរ