ខេត្តត្បូងឃ្មុំ៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តយីឌុប បុកជាមួយនិងរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតនៅភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
សេចក្ដីរាយការណ៍បន្តថា នៅក្នុងរថយន្តសង្គ្រោះបន្ទាន់ មានមនុស្សចំនួន៥នាក់ តៃកុងរថយន្តម្នាក់(របួសស្រាល) គ្រូពេទ្យស្រីម្នាក់(របួសធ្ងន់បាក់ភ្លៅម្ខាង) អ្នកកំដរអ្នកជំងឺ២នាក់(របួសធ្ងន់)និងអ្នកជំងឺបានស្លាប់ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍។
ដោយឡែកអ្នកគ្រូពេទ្យ ត្រូវបានគេដឹកបញ្ជូន ទៅមន្ទីរពេទ្យកាល់ម៉ែត នៅរាជធានីភ្នំពេញដើម្បីជួយសង្គ្រោះ៕SRP

