ព័ត៌មានទាន់ហេតុការណ៍ :

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

លោក ដួង តារា ត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃទីស្តីការ គណៈរដ្ឋមន្ត្រី

ស្ពាន«ស្ទឹងត្រង់-ក្រូចឆ្មារ» នឹងតភ្ជាប់ នៅ​ដេីម​ខែ​ធ្នូ​ ខាងមុខនេះ

ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួន សន្តិសុខម្នាក់ «ករណីកាច់សោរក ម៉ូតូ» នឹងធ្លាប់ជាប់គុក ១០ឆ្នាំ ពីបទប្លន់

«គួរប្រុងប្រយ័ត្ន» បូមសាំងក្បែរចង្ក្រាន បណ្តាលអោយឆាបឆេះ តូបលក់ឥវ៉ាន់០១ខ្នង

ពលរដ្ឋ ចាប់ចោរម្នាក់ នៅក្រុងសៀមរាប ប្រគល់ឲ្យ សមត្ថកិច្ច

ពលរដ្ឋ ភ័យខ្លាច នឹង រថយន្តដឹកដី បើកបរលឿនៗ

ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៣:៣៦ ព្រឹក

អាជ្ញាធរ ប្រកាស កិច្ចសហការ ស្រាវជ្រាវ ស្វែងរកជនឆបោក ជាថ្នូរការទទួលបានការងារ នៅស្ថានកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប

ខេត្តសៀមរាប៖អាជ្ញាធរបានប្រកាសថា ដោយមានកិច្ច សហការល្អ និងទំនាក់ទំនងជាមួយនឹងស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្ត បានទទួលព័ត៌មានថា មានបុគ្គលម្នាក់ ដែលអះអាងថាជាតំណាងក្រុមហ៊ុន (ដោយពុំស្គាល់អត្តសញ្ញាណ-ច្បាស់) បានប្រាប់បុរសម្នាក់ថា ដើម្បីបានបម្រើការងារនៅស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ត្រូវទៅដាក់ពាក្យចូលបម្រើការងារ នៅស្ថានកុងស៊ុលនោះ ដោយបង់កម្រៃជើងសាចំនួន ៥០០ដុល្លារ សម្រាប់ក្រុមហ៊ុន និង១០០ដុល្លារ សម្រាប់ស្ថានកុងស៊ុលជប៉ុន។

ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយតាមគណនីហ្វេកប៊ុករបស់ខ្លួន បដិសេធថា ស្ថានឯកអគ្គរាជទូត-ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានកុងស៊ុលប្រចាំខេត្តសៀមរាប ពុំមានផែនការជ្រើសរើសបុគ្គលិក តាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារណាមួយនោះឡើយ។

ដោយទទួលបានព័ត៌មាន ពីស្ថានឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសូមជម្រាបជូនដល់សាធារណជន សូមមានការប្រុងប្រយ័ត្ន អំពីការឆបោក ពីបុគ្គលទុច្ចរិតពាក់ព័ន្ធ នឹងករណីដូចបានបញ្ជាក់ជូនខាងលើ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់សាមីជន ដែលទទួលរងគ្រោះដោយ អំពើ-ល្មើសនេះ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីឈានទៅរកការស្រាវជ្រាវ ផ្តល់ព័ត៌មានបន្ថែម ក្នុងការទប់ស្កាត់ បង្ការ និងចាត់វិធានការ ចំពោះបុគ្គលទុច្ចរិតនេះតាមផ្លូវច្បាប់ និងធានាបាននូវផល-ប្រយោជន៍សាធារណជន។

រាល់ព័ត៌មានទាំងនេះ សូមសាមីជនដែលទទួលរងគ្រោះ ដោយអំពើល្មើសនេះ និងសាធារណជនដែលធ្លាប់បានទទួលព័ត៌មាន ឬដឹងពីអត្តសញ្ញាណក្រុមហ៊ុន ឬជន ដែលបានប្រព្រឹត្តអំពើល្មើសនេះ សូមទំនាក់ទំនងមករដ្ឋបាលខេត្តសៀមរាប ឬលេខទូរស័ព្ទ ០១២ ៩០២ ២៩៩/០១២ ៥៩៨ ៦៧២៕SRP

Read Previous

ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងថា «មិនត្រូវទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់ស្បៀងអាហារឡើយ»

Read Next

លោក​​យឹម​ ឆៃលី​ នាំយកអំណោយ មនុស្សធម៌ ចែក​​ជូន​ពលរដ្ឋ​​​ ជាង​៣០០​គ្រួសារ​