ព័ត៌មានទាន់ហេតុការណ៍ :

លោកជំទាវ ភឿង សកុណា អញ្ជើញជាអធិបតីកិច្ចប្រជុំ បច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នៃអាយស៊ីស៊ី-អង្គរ

អាយស៊ីស៊ី អង្គរ – សំបូរព្រៃគុក ផ្ដើមបើកកិច្ចប្រជុំនារសៀលថ្ងៃនេះនៅខេត្តសៀមរាប

ខេត្តព្រះវិហារប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនិងសមាគមអតីតយុទ្ធជន

ចងគំនុំ កាប់ច្រឡំ ចំប្អូនជីដូនមួយ បណ្ដាលឲ្យស្លាប់ភ្លាមៗ

សម្ដេច ស ខេង អញ្ជើញប្រកាស ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីលទ្ធផលចុងក្រោយជំរឿនទូទៅ ប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩

លោកស្រី​​ញួង​ ចរិយា​ អ៊ុន​ ចាន់ដា សាទរលទ្ធផល​ ដែលសម្រេចបាន ប្រចាំឆ្នាំ២០២០

អាជ្ញាធរខេត្តព្រះវិហារ ប្រជុំបូកសរុប លទ្ធផលការងារ ចុះពិនិត្យ ចងក្រងឯកសារទីតាំងដី នៅតាមបណ្តាក្រុង-ស្រុក

សម្ដេចហ៊ុន សែន ប្រកាសបន្តកាត់បៀវត្ស ៧ខែទៀត ជូនក្រសួងសុខាភិបាល

សម្តេច ហេង សំរិន អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុយ វេងគីនាយករងខុទ្ទកាល័យរបស់សម្តេចផ្ទាល់

សេចក្តីប្រកាសព័ត៌មាន អាយស៊ីស៊ី អង្គរ-សំបូរព្រៃគុក ថ្ងៃទី២៦-២៧ ខែមករាឆ្នាំ២០២១

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៣:៤៥ ល្ងាច

សត្វគោងាប់ជាង៣០ក្បាល នៅស្រុកស្រីស្នំ ជំនាញថាពលរដ្ឋ «ធ្វេសប្រហែស មិនបានធ្វើការថែទាំ ងាប់ដោយសារខ្វះចំណី»

ខេត្តសៀមរាប៖ករណីសត្វគោជាង ៣០ ក្បាល បានងាប់នៅស្រុកស្រីស្នំ មន្ត្រីជំនាញថាមកពីពលរដ្ឋ ធ្វេសប្រហែស ងាប់ដោយសារខ្វះចំណី។

មន្ត្រីការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីទទួលបានព័ត៌មានពីរដ្ឋបាលស្រុកស្រីស្នំ កាលពីល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញ នេះថា នៅឃុំចំនួន២ ក្នុងស្រុកស្រីស្នំ គឺឃុំជ្រោយនាងងួន និង ឃុំស្លែងស្ពាន មានសត្វគោ-ក្របី សរុប ចំនួន៧០៥ ក្បាល មានជំងឺដោយរោគសញ្ញា ៖ ឈឺក្រចក , ហើមពោះ , ហើមមុខ និង ឈឺមាត់ ក្នុងនោះងាប់អស់ចំនួន៣៤ក្បាល។

មន្ត្រីបន្តថានៅថ្ងៃទី១២ ខែវិច្ឆិកា នេះ ក្រុមមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរស្រុក ឃុំ និង ពេទ្យសត្វភូមិ ចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងដែលសត្វពាហនៈបានឈឺ និង ស្លាប់ ហើយបានរកឃើញថា សត្វដែលឈឺ និង ងាប់នេះ គឺសង្ស័យដោយសារជំងឺអុតក្ដាម ។

មន្ត្រីបន្តថា ជាទូទៅ សត្វគោក្របីដែលឈឺ គឺ៖ ដោយសារមានបញ្ហាជំនន់ទឹកភ្លៀងនោះ មកធ្វើឲ្យចំណីគោក្របី ដូចជាស្មៅមានការលិចទឹក ក្រោយមកក៏ទឹកស្រកទៅវិញអស់ ប៉ុន្ដែស្មៅទាំងអស់នោះវាមានស្លែ មានមេរោគមួយចំនួនជាប់នៅតាមស្មៅ ធ្វើឲ្យសត្វគោក្របីដែលវាស៊ីស្មៅហ្នឹង ធ្វើឲ្យសុខភាពវាមិនសូវល្អ ចុះខ្សោយ ស្ដេស ងាយនឹងទទួលជំងឺ ហើយជំងឺដែលមន្រ្តីជំនាញបានចុះទៅពិនិត្យផ្ទាល់ហ្នឹង យើងសង្ស័យថាជាជំងឺ អ៊ុតក្ដាម ហើយជំងឺអ៊ុតក្ដាមនេះ រោគសញ្ញាសំខាន់គឺឈឺមាត់ និងឈឺជើង ដែលជាទូទៅជំងឺនេះ មិនបណ្ដាលឲ្យគោក្របីធំៗស្លាប់ទេ គឺភាគច្រើនងាប់តែកូនគោតូចៗ ដែលកំពុងបៅដោះ ដោយសារកូនគោនៅពេលដំបៅមាត់ ធ្វើឲ្យបៅដោះមេអត់កើត «ហើយដោយសារការធ្វេសប្រហែសពីម្ចាស់សត្វដោយមិនបានធ្វើការថែទាំ ច្រកបបរ ចំណីបន្ថែមធ្វើឲ្យសត្វហ្នឹងងាប់ដោយសារខ្វះចំណី»។

បើតាមមន្ត្រីថាជារៀងរាល់ឆ្នាំ ដោយមានការគាំទ្រពីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និង បសុព្យាបាល តែងតែចុះទៅចាក់ថ្នាំការពារជំងឺសត្វគោ-ក្របី ជូនដល់ ពលរដ្ឋ នៅក្នុងទូទាំងខេត្តជាទៀងទាត់ តាមប្រតិទិនដែលបានកំណត់។ ដូច្នេះក្នុងស្ថានភាពបច្ចុប្បន្ននេះ មន្ត្រីជំនាញកំពុងចុះណែនាំដល់ពួកគាត់បន្ថែមទៀត លើការថែទាំសុខភាពសត្វផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះមន្ត្រីបានបញ្ជាក់ថា ដោយឡែកចំពោះស្ថានភាពជំងឺសត្វគោ-ក្របី នៅតាមបណ្ដាក្រុង ស្រុកផ្សេងៗទៀតនោះ គឺពុំមានលក្ខណៈ ដែលគួរឲ្យចាប់អារម្មណ៍ ឬធ្ងន់ធ្ងរនោះឡើយ។ តែទោះជាយ៉ាងនេះក្ដី មន្ត្រីជំនាញរបស់នៅតែធ្វើការតាមដានដោយយកចិត្តទុកដាក់ខ្ពស់ជាបន្តទៀត ៕SRP

Read Previous

អាជ្ញាធរខេត្តកំពង់ចាម បេីកវេទិកា ឲ្យពលរដ្ឋ បញ្ចេញមតិ លើបញ្ហាក្នុងមូលដ្ឋានពួកគាត់

Read Next

អគ្គិភ័យឆាបឆេះ «ធនាគារអេស៊ីលីដា ស្រុកថាឡាបរីវ៉ាត់»