ព័ត៌មានទាន់ហេតុការណ៍ :

រដ្ឋមន្ត្រី ចម ប្រសិទ្ធ ស្នើអភិបាលខេត្តកែប ចាត់វិធានការ ជាបន្ទាន់ ចំពោះបុគ្គល ចាក់ដីរំលោភចូលដីស្រែអំបិល

ចលនាយុវជន «ក្រុម១៥៧» សាខា ខេត្តសៀមរាប នាំយកអំណោយ និងថវិកា ប្រគេនព្រះសង្ឃ គង់នៅវត្ត ឥន្ទ:បារមីសិរីរដ្ឋ

អរគុណ សប្បុរសជន បានឧបត្ថម្ភ សម្ភារ ដល់កាកបាទក្រហមខេត្តសៀមរាប

អភិបាលខេត្តកំពង់ចាម​ ជំរុញឲ្យពលរដ្ឋ​ ប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព​

សម្តេច ហេង សំរិន ផ្តល់អំណោយស្បៀងអាហារ និងថវិកា ដល់អាជ្ញាធរភ្នំពេញ

កាកបាទក្រហម​ខេត្តកំពង់ចាម​ ទទួលបានការឧបត្ថម្ភ ជាង១២ម៉ឺនដុល្លារ

មេដឹកនាំឲ្យអគ្គិសនី រដ្ឋាករទឹក ផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាផ្ទះឈ្នួលរបស់កម្មករ កម្មការនី ជាមុន

សម្ដេចប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រ កាកបាទក្រហមកម្ពុជា

នាយករដ្ឋមន្ត្រី អបអរសាទរ ទិវាពិភពលោក អឌ្ឍចន្ទក្រហម ៨ឧសភា

លោក ហ៊ុន ប៉ូគា នាំយកអំណោយ និងថវិកាជូននាយកសាលាបឋមសិក្សា ទៀ បាញ់ សែនជ័យគូលេន

ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ២:៤០ ព្រឹក

ក្រុមហ៊ុន ម៉ាឃល កំពុងកាប់បំផ្លាញព្រៃឈើ នៅខេត្តព្រះវិហារ យ៉ាងគគ្រើកគគ្រេង

ខេត្តព្រះវិហារ៖ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ត្រូវបានគេរាយការណ៍ថាបានកំពុងតែបានដៃក្នុងការ កាប់បំផ្លាញព្រៃឈើ យ៉ាងគគ្រឹកគគ្រេង បំផុតនៅក្នុងខេត្តព្រះវិហារ។ ចំណែកអាជ្ញាធរខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធបានរក្សាភាពស្ងប់ស្ងាត់ ទុកឱកាសឲ្យក្រុមហ៊ុនមួយនេះ កាប់បំផ្លាញព្រៃឈើតាមតែអំពើចិត្ត។ ការដែលអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើមិនដឹង មិនឮ ហើយសម្ងំស្ងៀមបែបនេះ គេសង្ស័យថា បានទទួលផលប្រយោជន៍ពីក្រុមហ៊ុន។

សេចក្ដីរាយការណ៍បានឲ្យដឹងថាក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ប្រើប្រាស់រថយន្តបាកុង ដឹកជញ្ជូនព្រៃឈើនៅក្នុងព្រៃតំបន់ចំណុចដើមត្នោតមួយដើម,ព្រៃបាក់កន ស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារដែលមានព្រំប្រទល់ជាមួយចំណុចអូរភ្ញៀវ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

សេចក្ដីរាយការណ៍បន្តថានៅរសៀលថ្ងៃទី១២ និងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមអ្នកសារព័ត៌មាន បានជួបប្រទះឃើញរថយន្តបាកុង ប្រមាណជិត១០គ្រឿង កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើមូលនៅតំបន់ខាងលើ។ ក្នុងនោះ ក៏ឃើញត្រាក់ទ័រចំនួន២គ្រឿង កំពុងតែអូសឈើ និងរថយន្តបាកុង២គ្រឿងទៀត កំពុងតែខាឈើឡើងលើរថយន្ត និងដឹកឈើចូលឃ្លាំង រួមគំនរឈើដូចរូបភាពជាក់ស្ដែងខាងក្រោម។

បើតាមសេចក្ដីរាយការណ៍ថាក្រុមឈ្មួញអ្នកមានអំណាច កំពុងសំរុកកាប់ឈើដឹកជញ្ជូន ឮលាន់សម្លេងរណារយន្ត និងម៉ាស៊ីនអារឈើ ទ្រហឹងពេញព្រៃ ដោយពួកគេទាំងនោះបានប្រើប្រាស់រថយន្តបាកុង សម្រាប់ដឹកឈើមកទម្លាក់នៅចំណុចក្នុងព្រៃតំបន់ព្រៃបាក់កន ជាប់នឹងព្រៃឡង់ឋិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

អ្នកភូមិនិយាយថា ពួកគាត់កាប់ឈើបន្តិចបន្តួច សម្រាប់សង់ជាផ្ទះសម្បែង ត្រូវបានអាជ្ញាធរ រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាប និងគំរាមកំហែងជាប់គុកច្រវ៉ាក់។ ប៉ុន្តែសម្រាប់ឈ្មួញអ្នកមានអំណាចវិញពួកគេកាប់បំផ្លាញព្រៃឈើប្រើប្រាស់សុទ្ធតែគ្រឿងចក្រ ដោយមិនមានការទប់ស្កាត់នោះទេ។

«បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅមិនទាន់ទទួលបានការបំភ្លឺពី ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) បាននៅឡើយទេ ជុំវិញការចោទប្រកាន់នេះ ដោយមិនមានលេខទូរស័ព្ទ។ ប៉ុន្តែមេការក្រុមហ៊ុនបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា«ក្រុមហ៊ុនរបស់ពួកគេមានច្បាប់ទម្លាប់ត្រឹមត្រូវ ដោយមេការរូបនោះថា ឯកសារនៅមេធំៗ លើឯណោះ។

ប្រជាពលរដ្ឋ តូចតាចបានឲ្យដឹងថាពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកាប់ រង្គាលព្រៃឈើ និងការបាត់បង់ព្រៃឈើ ទៅថ្ងៃអនាគត ព្រោះពួកគាត់រស់បានអាស្រ័យ ទៅលើធនធានធម្មជាតិព្រៃឈើទាំងអស់នោះ។

ជុំវិញការកាប់បំផ្លាញព្រៃឈើរបស់ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ក្រសួងកសិកម្ម បានចេញ«សេចក្តីប្រកាសព័ត៌មាន មួយកាលពីម្សិលមិញ»ថារដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា ក្នុងពេលថ្មីៗនេះនៅលើ បណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានថា មានក្រុមហ៊ុនមួយកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ យ៉ាងសកម្ម ដឹកជញ្ជូនសុទ្ធតែរថយន្តបាកុង ហើយមានឃ្លាំងស្តុកឈើ និងរោងម៉ាស៊ីនរ៉ៃ នៅចំណុចភូមិបាក់កន និងភូមិស្រែ ស្ថិតក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ រដ្ឋបាលព្រៃឈើសូមធ្វើការបំភ្លឺដូចខាងក្រោម៖

១-យោងតាមលិខិតលេខ ៥៥៥៥កសក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យ ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) បង់ថ្លៃសួយសារ និងបុព្វលាភជូនរដ្ឋ និងធ្វើការកាប់ ប្រមូលផល អនុផលព្រៃឈើក្នុងអនុតំបន់ II ,III និងអនុតំបន់ IV នៃសម្បទានដីសេដ្ឋកិច្ចរបស់ ក្រុមហ៊ុន ភី អ៊ិន ធី ខូ អិលធីឌី ស្របតាមលទ្ធផលសារពើភ័ណ្ឌប៉ាន់ស្មានធនធានព្រៃឈើរបស់រដ្ឋបាលព្រៃឈើ ដោយត្រូវអនុវត្តតាមនីតិវិធីជាធរមាន ដែល ការប្រមូលផល អនុផលព្រៃឈើនេះស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

២-ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ទើបតែចុះធ្វើការប្រមូលផល អនុផលព្រៃឈើកាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០ នេះប៉ុណ្ណោះ។ ក្នុងករណីដែលរដ្ឋបាលព្រៃឈើរកឃើញថា ការប្រមូលផល អនុផលព្រៃឈើរបស់ ក្រុមហ៊ុនម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ខាងលើនេះ មិនត្រឹមត្រូវទៅតាមគោលការណ៍អនុញ្ញាត និងច្បាប់ស្តីពីព្រៃឈើនោះ រដ្ឋបាលព្រៃឈើនឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

បើតាមរដ្ឋមន្ត្រី កសិកម្ម វេង សាខុន បានចុះហត្ថលេខា នៅថ្ងៃទី២៦ខែ​មិថុនា ឆ្នាំ២០២០ បានអនុញាតឲ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ប្រមូលផល អនុផលព្រៃឈើ នៅតំបន់ខាងលើ៕SRP

Read Previous

ស្ពានឆ្លងកាត់ទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងតភ្ជាប់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០

Read Next

សម្ដេចហ៊ុន សែន៖ ការធ្វើតេស្តជាលើកទី៣ ជាលទ្ធផល ទាំងខ្ញុំនិងភរិយា ក៏ដូចជាបងប្អូន នៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់