ព័ត៌មានទាន់ហេតុការណ៍ :

មុខសញ្ញា​លួច​ និងប្លន់ដ៏សកម្មម្នាក់ ​ត្រូវបានចាប់ខ្លួន

ជួញដូរ សត្វត្រចៀកកាំ នៅផ្សារលើធំថ្មី ត្រូវបានអស់ល័ក្ខ

ពលរដ្ឋ ប្ដឹង លោកលួង ឃីន ទៅសាលាក្រុងសៀមរាប  ករណីសង្ស័យ សាងសង់សំណង់ ពុំមានច្បាប់អនុញ្ញាត

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ «ត្រូវចូលរួមការពារ សន្តិភាព ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ»

នាយករដ្ឋមន្ត្រី បរិច្ចាគម៉ាស២​លាន និង​សម្ភារ វេជ្ជសាស្ត្រ ​ជូន​រដ្ឋាភិបាល ​មី​យ៉ាន់​ម៉ា

 ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ ពិនិត្យ សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី ការបន្ធូរបន្ថយ លើកលែងទោស

អាជ្ញាធរអប្សរា ព្រមានៗ ទៀតហើយ លើអ្នកប្រកាសលក់ដី នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ

ឈ្មួញកាយដីលក់រាប់ខែ​ ជំនាញទើបដឹង នាំគ្នាចុះទៅបិទ អាជីវកម្ម

ចាប់៣នាក់ នៅក្រុងសៀមរាប ដកហូតគ្រឿងញៀន១២កញ្ចប់ នឹងរឹបអូសសម្ភារ សង្ស័យសារធាតុផ្សំ សម្រាប់ការផលិត

ទំនាស់ពាក្យសម្តី កាប់សម្លាប់គ្មា មិនប្រណីដៃ

ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៧:៤៨ ល្ងាច

សាហាវណាស់ ធ្វេីទារុណកម្ម យ៉ាងឃោឃៅព្រៃផ្សៃ មកលេីកូនចិញ្ចឹមអាយុ៦ឆ្នាំ បណ្តាលឲ្យស្លាប់

ខេត្តសៀមរាប៖កម្លាំងអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនស្ត្រីនិងបុរសពីរនាក់ពាក់ពន្ធនឹងករណី៖ បទទារុណកម្ម និងអំពើឃោឃៅដោយមានស្ថានទម្ងន់ទោស។

មន្ត្រីអាវុធហត្ថខេត្តសៀមរាបបានថ្លែងប្រាប់បណ្ដាញ«សៀមរាបប៉ុស្តិ៍ថា» ដោយមានការសម្របស្រួលពី លិកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង ១០:០០ នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញ កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប និង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ សហការណ៍ជាមួយកំលាំងកងពលតូចលេខ៦ នៃកងពលធំអន្ដគមន៍លេខ២ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ ហាប់ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ យោធា និងប្រពន្ធឈ្មោះ ឈឿង វីន ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្នភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ដែលត្រូវជាឪពុកម្តាយចិញ្ចឹម សពឈ្មោះ ផល សុភាន់) ដែលជាប់ពាក់ព័ន្ធនឹងករណី៖ បទទារុណកម្ម និង អំពើឃោឃៅដោយមានស្ថានទម្ងន់ទោសដោយសារមរណៈភាពនៃជនរងគ្រោះ ប្រព្រឹត្តកាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

សពឈ្មោះ ផល សុភាន់ ភេទប្រុស អាយុ ០៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានរបួសនៅលើផ្ទៃមុខមានស្នាមជាំ, ស្លឹកត្រចៀករយះដាច់ និងមានដំបៅរលួយ, បែកក្បាល ដោយមានស្នាមរបួសថ្មី និង ចាស់, នៅលើដងខ្លួនមានស្នាមវាយជាច្រើនកន្លែង, បាក់ធ្មេញអស់ចំនួន ០៣, បាក់ដៃខាងស្តាំ និង បាក់ស្មងជើងខាងស្តាំ។

បើតាមមន្ត្រីអាវុធហត្ថបានថ្លែងថា
កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើបានទទួលដំណឹងថា មានករណីក្មេងប្រុសឈ្មោះ ផល សុភាន់ អាយុ ០៦ឆ្នាំ ត្រូវជាកូនចិញ្ចឹមរបស់ឈ្មោះ ហាប់ ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ យោធា និង ឈ្មោះ ឈឿង វីន ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានពុលដំឡូងមី នៅចំណុច ភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ដែលជាភូមិនៅដាច់ស្រយាលពីទីរួមស្រុក) ហើយកំលាំងមូលដ្ឋានស្រុកស្វាយលើបានចុះទៅដល់កន្លែងកើតហេតុ ហើយស្តាប់ចម្លើយសាក្សីនៅទីនោះទើបសន្និដ្ឋានថា ក្មេងប្រុសខាងលើមិនបានស្លាប់ដោយសារពុលដំឡូងមីឡើយ ហើយក៏បានរាយការណ៍មកការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប ទើបកំលាំងជំនាញការិយាល័យព្រហ្មទណ្ឌ ចុះទៅសហការណ៍ជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ ចុះធ្វើការស៊ើបអង្កេតករណីខាងលើ ដល់កន្លែងកើតហេតុតែម្តង។ ប៉ុន្តែឈ្មោះ ហាប់ ផល និងប្រពន្ធឈ្មោះ ឈឿង វីន បានរត់គេចខ្លួនចេញពីលំនៅដ្ឋាន ទៅស្នាក់នៅក្នុងបន្ទាយវរៈសេនាតូចលេខ២៦៤ ប្រចាំទិសស្រុកត្រពាំងប្រសាទ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ បាត់ទៅហើយ។ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ទើបមេបញ្ជាការរងកងពលតូចលេខ៦ នៃវរៈសេនាតូចលេខ២៦៤ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ បានប្រគល់ជនសង្ស័យឈ្មោះ ហាប់ ផល និងប្រពន្ធឈ្មោះ ឈឿង វីន មកឲ្យមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយលើ និងកំលាំងជំនាញ ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីកំលាំងជំនាញធ្វើការស្តាប់ចម្លើយ ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ពួកគេបានវាយធ្វើបាបទៅលើកូនចិញ្ចឹមឈ្មោះ ផល សុភាន់ ជាច្រើនលើកច្រើនសារពិតប្រាកដមែន។ ចំពោះចម្លើយដែលពួកគេនិយាយប្រាប់ឪពុកជនរងគ្រោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះស្លាប់ដោយសារពុលដំឡូងមី គឺមិនសមហេតុផលឡើយ គឺជនរងគ្រោះស្លាប់ដោយសារការប្រើអំពើហិង្សា ឬ អំពើទារុណកម្ម ទើបបណ្តាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតតែម្តង។បច្ចុប្បន្នជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕SRP

Read Previous

សម្ដេចហ៊ុន សែន៖ ការធ្វើតេស្តជាលើកទី៣ ជាលទ្ធផល ទាំងខ្ញុំនិងភរិយា ក៏ដូចជាបងប្អូន នៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់

Read Next

ផ្ទះ២ខ្នងនៅស្រុកស្ទឹងត្រង់ ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង