ខេត្តព្រះវិហារ៖រថយន្ដវ៉េអង ដឹកកូនឈើធ្នង់ របស់សាលារាជធានីភ្នំពេញ បានធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើង។
សមត្ថកិច្ចបានឲដឹងថា រថយន្ដវ៉េអង ក្បាលសរ ទ្រុងខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 4A-3650 ដឹកកូនឈើប្រភេទធ្នុងចេញពីភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ យកទៅដាំនៅរាជធានីភ្នំពេញ” របស់សាលាក្រុងភ្នំពេញ” លុះដល់ចំណុចកើតហេតុខាងលើ រថយន្ដបានដាច់ចង្កូតក្រឡាប់ចូលប្រឡាយក្បែរ ចិញ្ចេីមផ្លូវ ខ្ទាតចេញកូនឈើធ្នង់ រាប់រយដើម។
ប្រភពបានបន្តទៀតថា រថយន្ដខាងលើរបស់សាលារាជធានីភ្នំពេញ ដែលប្រមូលទិញកូនឈើប្រភេទធ្នុងពីប្រជាពលរដ្ឋខាងលើដែលពួកគាត់បានគាស់យកផ្សាំរួចលក់ក្នុង១ដើមតំលៃ១ម៉ឺនរៀល។
បើតាមសមត្ថកិច្ចថារថយន្ដវ៉េអង២គ្រឿងរបស់សាលារាជធានីភ្នំពេញបានដឹកកូនឈើធ្នង់ចេញពីចំណុចខាងលើ ១គ្រឿងត្រូវបានដឹកចេញទៅដោយសុវត្ថិភាព នឹងមួយគ្រឿងទៀតជួប គ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែមិនបណ្ដាលឲ្យអ្នកបេីកបរនិងអ្នកដំណើររបួស ធ្ងន់ធ្ងរនោះទេ។
ជុំវិញការដឹកកូនឈើធ្នង់ នេះដែរលោកពឹង ទ្រីដា ប្រធានមន្ទីកសិកម្មនិងរុក្ខាប្រមាញ់ខេត្តព្រះវិហារ បានឲ្យដឹងថា រថយន្ដវ៉េអងដឹកកូនឈើធ្នង់ខាងលើ ពិតជា របស់សាលារាជធានីភ្នំពេញ នឹងមានច្បាប់ត្រឹមត្រូវពិតប្រាកដមែន។
សូមបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លើដងផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៧២.៧៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ចំណុចព្រៃពពេល ក្នុងភូមិត្រពាំងទទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។បង្កដោយខ្លួនឯង មូលហេតុដាច់ចង្កូតរ៉េ បណ្ដាលឲ្យរាគធ្លាក់ផ្លូវតែម្ដង៕SRP




