ព័ត៌មានទាន់ហេតុការណ៍ :

កំសត់ ចូលលួចលុយ កន្លែងបុណ្យសព មិនសម្រេច តែបានប៉ោងមុខ

«នៅមុខអង្គរវត្តអច្ឆរិយ:បារមីដ៏ស័ក្តសិទ្ធ» លោកដួង តារា សូមជូនពរ ប្រជាពលរដ្ឋខ្មែរចៀសផុត ពីជំងឺឆ្លងកូវីដ -១៩​

ប្រកាសបិទផ្លូវមួយចំនួន នៅក្រុងសៀមរាប ដើម្បីប្រារព្ធពិធី បើកការសាងសង់៣៨ខ្សែ

បុគ្គលិក ក្រុមហ៊ុនបំពង់ទីបជ័រ បើករថយន្ត បុកម៉ូតូ បណ្តាលឲ្យ ប្ដីប្រពន្ធ ស្លាប់នៅនឹងកន្លែង

សម្ដេច ស ខេង ប្រាប់ក្រុមការងារត្រូវបម្រើពលរដ្ឋឱ្យបានល្អចៀសវាងការគៀបសង្កត់គំរាមកំហែង

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរ មកកាន់ ខេត្តសៀមរាប

ទៅឆក់ត្រី បែជាស្លាប់ខ្លួនឯង យ៉ាងអាណោចអាធ័ម

សម្ដេចស ខេង ព្រួយបារម្ភ ព្រៃឈើ នៅតែ ទទួលរងការ កាប់បំផ្លាញ

ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន បុរស២នាក់ ករណីគ្រឿងញៀន

ល្បែងឡូតូ ចាក់លុយ តាមប្រព័ន្ធអុិនធើណេត បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្រុងបាត់ដំបង

ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម៉ោង ៣:០៦ ល្ងាច

«កម្ពុជា» បរិច្ចាគនូវម៉ាស២លាន ដល់មិត្តឡាវ

ភ្នំពេញ៖នៅក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះនាយករដ្ឋមន្រ្តីឡាវ សម្ដេចតេជោបានបញ្ជាក់ថា តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ទន្ទឹមនេះ ខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើទៅទីក្រុងវៀងច័ន្ទ នាព្រឹកថ្ងៃច័ន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា៕SRP

Read Previous

«មេដឹកនាំកម្ពុជា» ផ្ញើលិខិតជូននាយករដ្ឋមន្ត្រីឡាវ

Read Next

អាជ្ញាធរខេត្តសៀមរាប ព្រមានចាត់ការ លើអាជីវករណា ឆ្លៀតឱកាស លក់ដំឡើងថ្លៃ ទំនិញ