ខេត្តព្រៃវែង៖លោកចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សកម្ពុជាចុះជួយឃុំព្រៃព្នៅ នៅថ្ងៃសៅរ៌នឹងថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២០ បានចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ មានបញ្ហាជីវភាព ក្នុងឃុំព្រៃព្នៅស្រុកពារាំង ខេត្តព្រៃវែង សរុបចំនួន២៨៦គ្រួសារ និងនាំយកអំណោយ របស់សម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនពួកគាត់ផងដែរ។
អំណោយ សម្ដេច ស ខេង ដែលត្រូវបាន ប្រគល់ជូនពលរដ្ឋនាឱកាសនោះ រួមមានក្នុងមួយគ្រួសារទទួលបានអង្ករ២០គីឡូ, មី១កេស, ស្កសរ១គីឡូ, ត្រីខ១០កំប៉ុង, ទឹកត្រី១ដប, ទឹកសុីអុីវ១ដប, ប្រេង ឆា១ដប, ថវិកា៤០០០០រៀល។
នាឱកាសនោះដែរ លោកចាន់ អ៊ាន ក៏បាននាំយក អំណោយ សម្តេច ស ខេង នូវថវិកា២ពាន់ដុល្លារ និងសុីម៉ង់៥០តោន ប្រគេនព្រះសង្ឃវត្តមុនីមានជ័យ ហៅវត្តសាមគ្គី ក្នុងភូមិសាមគ្គី ឃុំព្រៃព្នៅ ស្រុកពារាំង សម្រាប់ ការកសាងហេដ្ឋារ ចនាសម្ព័ន្ធក្នុងវត្តផងដែរ៕SRP





