ព័ត៌មានទាន់ហេតុការណ៍ :

លោកខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ខួប១០ឆ្នាំ នៃកិច្ចដំណើរការផ្សាយ វិទ្យុFMជាតិនគរភ្នំ ១០៣ និង៤ឆ្នាំ ទូរទស្សន៍ជាតិ មន្ទីរព័ត៌មានខេត្តសៀមរាប

លោកជំទាវ ភឿង សកុណា អញ្ជើញជាអធិបតីកិច្ចប្រជុំ បច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ នៃអាយស៊ីស៊ី-អង្គរ

អាយស៊ីស៊ី អង្គរ – សំបូរព្រៃគុក ផ្ដើមបើកកិច្ចប្រជុំនារសៀលថ្ងៃនេះនៅខេត្តសៀមរាប

ខេត្តព្រះវិហារប្រជុំបូកសរុបលទ្ធផលការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនិងសមាគមអតីតយុទ្ធជន

ចងគំនុំ កាប់ច្រឡំ ចំប្អូនជីដូនមួយ បណ្ដាលឲ្យស្លាប់ភ្លាមៗ

សម្ដេច ស ខេង អញ្ជើញប្រកាស ផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីលទ្ធផលចុងក្រោយជំរឿនទូទៅ ប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩

លោកស្រី​​ញួង​ ចរិយា​ អ៊ុន​ ចាន់ដា សាទរលទ្ធផល​ ដែលសម្រេចបាន ប្រចាំឆ្នាំ២០២០

អាជ្ញាធរខេត្តព្រះវិហារ ប្រជុំបូកសរុប លទ្ធផលការងារ ចុះពិនិត្យ ចងក្រងឯកសារទីតាំងដី នៅតាមបណ្តាក្រុង-ស្រុក

សម្ដេចហ៊ុន សែន ប្រកាសបន្តកាត់បៀវត្ស ៧ខែទៀត ជូនក្រសួងសុខាភិបាល

សម្តេច ហេង សំរិន អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ុយ វេងគីនាយករងខុទ្ទកាល័យរបស់សម្តេចផ្ទាល់

ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ ម៉ោង ៤:១៥ ល្ងាច

សម្តេច ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្នុងខេត្តសៀមរាបនៅថ្ងៃទី៣០ ខែវិច្ឆិកា

ខេត្តសៀមរាប៖បើមិនមានអ្វីប្រែប្រួល នោះទេ ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញ បើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប។

នេះបើតាម លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៥ខែវិច្ឆិកា ម្សិលមិញ ក្នុងពេលបានដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសក្រសួងអញ្ជើញ ចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូ មន្ទីរពិសោធន៍ក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងមតិយោបល់ទាក់ទងនឹងការស្ថាបនានៃខ្សែផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅដោយរលូន។

លោកស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាព ចំនួន០៦ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូ សមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលា តាមការគ្រោងទុក។

រដ្ឋមន្រ្តី បានបន្ថែមថា៖ ក្រុមការងារក្រសួងនឹងធ្វើការចុះពិនិត្យតាមដានលើ លក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំង ៣៨ខ្សែ នេះ ដើម្បីឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដា បច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។

បើតាមរដ្ឋមន្ត្រី អង្គភាព ដែលទទួលយក ការងារសាងសង់ផ្លូវទាំង៣៨ខ្សែនេះ រួមមាន៖

  • កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប
  • កងវិស្វកម្ម១០៨
  • នាយកដ្ឋានគ្រឿងចក្រ
  • និងស្ថាបនាផ្លូវ
  • នាយកដ្ឋានជួសជុល និងថែទាំផ្លូវ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

រដ្ឋមន្ត្រី បានបន្ថែមថា៖ ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះ៖ ប្រភេទទីមួយចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ប្រភេទទីពីរចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។

រដ្ឋមន្ត្រី បានបន្តទៀតថា៖ ការចុះមកពិនិត្យការពង្រីកផ្លូវលេខ៦ ពីរាជដំណាក់ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបត់ចូលព្រលានយន្តហោះ ពង្រីកជា ៦គន្លង ៣គន្លងទៅ ៣គន្លងមក ទ្រង់ផ្លូវ ២ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ម៉ែត្រសងខាង ជាថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ប្រវែងជិត ៦គីឡូម៉ែត្រ ត្រូវបានស្ថាបនាឡើងវិញ ប្រើពេលសាងសង់រយៈមួយឆ្នាំ នេះជាដំណាក់កាលទី២ ចំពោះដំណាក់កាលទី១ ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ទៅស្រុកក្រឡាញ់ បានស្ថាបនារួចហើយក្រាលបេតុងកៅស៊ូ (AC) ឡើងវិញ និងដំណាក់កាលទី៣ ពីស្រុកក្រឡាញ់ ទៅក្រុងសិរីសោភណ្ឌ ប្រភេទបេតុងកៅស៊ូ (AC) បានចុះហត្ថលេខារួចហើយជាមួយក្រុមហ៊ុនសាងសង់។ ចំពោះកំណាត់ផ្លូវលេខ៦ ពីរាជដំណាក់ ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ នេះគ្រោងស្នើសុំសម្ដេចបើកការដ្ឋានជាមួយផ្លូវ ៣៨ខ្សែតែម្តង៕SRP

Read Previous

អាជ្ញាធរខេត្តរតនគិរី មើលអត់ឃើញ ល្បែងអាប៉ោង យូគី ជល់មាន់ នៅក្រុងបានលុង

Read Next

ជំនួយម៉ាសកម្ពុជានឹងបញ្ជូនចេញទៅជួយមិត្តឡាវ នៅថ្ងៃនេះ