ព័ត៌មានទាន់ហេតុការណ៍ :

លិខិតអ្នកអាន៖ ឈូសផ្នូរខ្មោច នៅក្រុងសៀមរាប សម្រាប់ធ្វើដីឡូតិ៍លក់

ចាប់ខ្លួនផ្កាយ២ម្នាក់ ករណីរត់ការចូលបម្រើការងារ ជាមន្ត្រីនគរបាល ជាង២ម៉ឺនដុល្លារ

អត្ថបទរបស់ សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ភាពស្មោះត្រង់»

រដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកដំណើរការ ចម្រាញ់«មាស» លើកដំបូងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី

ក្រសួងថា៖ ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ ប្រវែង១៩០គីឡូម៉ែត្រ សម្រេចបាន ៥៥,០៥% ហើយ

ដណ្តើមកន្លែងប្រព្រឹត្តបទល្មើសនេសាទ ម្ខាងត្រូវចាប់ខ្លួន ម្ខាងរងរបួស

បើកម៉ូតូបុកត្រាក់ទ័រ ពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកជីក្រែង

សមាគម​ចលនាយុវជនកម្ពុជា​ «ក្រុម​១៥៧» ស្រុកក្រឡាញ់​ ឧបត្ថម្ភអំណោយ ដល់ សាលាឃុំតាអាន និងពលរដ្ឋ៣គ្រួសារ​

អត្ថបទរបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី «ការពឹងលើខ្លួនឯង»

ចោរលួចក្របី៤ក្បាលឡើងឡាន នៅស្រុកបាគង បានដោយសុវត្ថិភាព

ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ ម៉ោង ១១:៣៥ ព្រឹក

លោកឃឹម ហ្វីណង់ ថា «គម្រោងដីឡូត៍និងផ្ទះល្វែង នៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែអត់ទាន់មាន ច្បាប់អនុញ្ញាតទាំងអស់»

GoalPropertyService

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានអះអាងថា៖ «គម្រោងដីឡូត៍និងផ្ទះល្វែង នៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែ អត់ទាន់មាន ច្បាប់អនុញ្ញាត ទាំងអស់»

លោកឃឹម ហ្វីណង់ អះអាងយ៉ាងដូច្នេះ ក្នុងពេលអនុញ្ញាតឲ្យបណ្ដាញ «សៀមរាបប៉ុស្តិ៍» និងអ្នកសារព័ត៌មានពីររូបទៀត ជួបលោកដោយផ្ទាល់នៅសាលាស្រុកបន្ទាយស្រីកាលពីកន្លងទៅនេះ។

លោកអភិបាលស្រុកបន្ទាយស្រីបានបន្តថា៖ ចាប់តាំងពីលោកចូលកាន់តំណែង ជាអភិបាលស្រុកបន្ទាយស្រី មក លោកនៅមិនទាន់អនុញ្ញាតឱ្យមានលិខិត សាងសង់ផ្ទះល្វែង និងដីឡូតិ៍នៅឡើយទេ

លោកអភិបាលស្រុកក៏បានបញ្ជាក់ផងដែរថា ដីនៅស្រុកបន្ទាយស្រីភាគច្រើនជាប់គម្របព្រៃឈើ និងមួយចំនួនទៀតជាប់តំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។«លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី»

សូមរំលឹកផងដែរថា កាលពីកន្លងទៅអាជ្ញាធរស្រុកបន្ទាយស្រីបានបើកយុទ្ធនាការ ចុះរុះរើស្លាកយីហោដីឡូត៍និងផ្ទះល្វែង នៅស្រុកបន្ទាយស្រី ទាំងអស់ផងដែរ។ ការចុះរុះរើនោះ ដោយហេតុថា គម្រោងផ្ទះល្វែងដីឡូត៍ទាំងនោះមិនទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរនិងក្រសួងពាក់ព័ន្ធ។

បើទោះបី មានការលើកឡើងពីសំណាក់អភិបាលស្រុកបន្ទាយស្រី បែបនេះក្ដី គេសង្កេតឃើញ មួយរយ:ចុងក្រោយនេះ នៅក្នុងស្រុកបន្ទាយស្រី មានក្រុមហ៊ុនគំរោងដីឡូត៍នឹងផ្ទះល្វែងមួយចំនួន បានបើកការដ្ឋានសាងសង់និងពុះឡូត៍លក់ជាហូរហែផងដែរ។ ប្រការដែលក្រុមហ៊ុនទាំងនោះ ប្រកាសបើកការដ្ឋាន និងប្រកាសលក់ដីឡូត៍និងផ្ទះល្វែង ជាសាធារណៈ បែបនេះ គេនៅពុំទាន់ដឹងនៅឡើយថា មានលិខិតអនុញ្ញាត ត្រឹមត្រូវ ពីអាជ្ញាធរក្រសួងពាក់ព័ន្ធដែរឬយ៉ាងណានោះទេ។ ដូច្នេះសូមអតិថិជន ទាំងអស់ដែលមានបំណងទិញដីឡូត៍និងផ្ទះល្វែង នៅស្រុកបន្ទាយស្រី សូមមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ចៀសវាង ការខាតបង់ ពេលវេលានិងថវិកាផងដែរ។ បើតាមលោក ឃឹម ហ្វីណង់ ថា៖ នៅស្រុកបន្ទាយស្រី នោះដែរ មានក្រុមហ៊ុន គម្រោងដីឡូត៍ មួយកន្លែង របស់ឧកញ៉ាម្នាក់ គឺជាប់គម្របព្រៃឈើទាំងអស់៕SRP

Read Previous

ជំនួយម៉ាសកម្ពុជានឹងបញ្ជូនចេញទៅជួយមិត្តឡាវ នៅថ្ងៃនេះ

Read Next

ពលរដ្ឋ នៅស្រុកគាស់ក្រឡ ទទួលបានពូជបន្លែ អំណោយ សម្ដេច ស ខេង