ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង នៅថ្ងៃនេះ បានបង្ហាញលទ្ធផល មតិនានា ដែលបានសំណូមពរ ក្នុងផេកហ្វេសប៊ុក របស់សម្ដេច ក្នុងខែតុលាឆ្នាំ២០២០។
សម្ដេច ស ខេង បានបញ្ជាក់ថា៖ នៅថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំសូមគោរពជម្រាបជូន បងប្អូនជនរួមជាតិ អំពីលទ្ធផលការងារ ក្នុងខែតុលា របស់ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់មហាជនក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណាខ្ញុំដូចរបាយការណ៍ភ្ជាប់មកជាមួយខាងក្រោមនេះ។
ខ្ញុំព្រះករុណាខ្ញុំ សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានា របស់មហាជន ជាមួយក្រុមការងារ ទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខ្ញុំ ក្នុងន័យរួមគ្នាដើម្បីបំរើជាតិ និងប្រជាពលរដ្ឋ និងសូមថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្ដល់ជាព័ត៌មាន មតិយោបល់ សំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំព្រះករុណា ខ្ញុំ ដែលបានបង្ហាញពីការលើកតម្កើងសិទ្ធិសេរីភាព ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ សមស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដើម្បីអភិវឌ្ឍន៍សង្គមជាតិយើង៕SRP

