ព័ត៌មានទាន់ហេតុការណ៍ :

អភិបាលខេត្តកំពង់ចាម​ បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ ទប់ស្កាត់​ ការរំលោភបំពាន​ តំបន់​ដីព្រៃ​លិច​ទឹក​

មន្ត្រីគ្រោងដោះលែង «សត្វស្លាប៣ប្រភេទផ្សេងទៀត» ឲ្យមានសេរីភាព នៅក្នុងព្រៃធម្មជាតិអង្គរ

កម្លាំងអាវុធហត្ថ ចាប់ខ្លួនមនុស្ស៨នាក់ ករណីឈូសឆាយដីព្រៃលិចទឹក ធ្វើគម្រោងពុះឡូតិ៍លក់

នាយករដ្ឋមន្ត្រី ផ្ដល់អំណោយ ជូនពលរដ្ឋ កម្មករ កម្មការិនី ចំនួន៤២០គ្រួសារ នៅសង្កាត់ទួលសង្កែទី១

សម្ដេច ស ខេង ផ្ដល់អំណោយជូនកងកម្លាំង និងប្រជាពលរដ្ឋ តាមបណ្ដាក្រុងស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង

ចលនាយុវជន(ក្រុម១៥៧) សាខាខេត្តសៀមរាប ចែកអំណោយដល់ពលរដ្ឋ ជាង២០គ្រួសារ

បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី បន្តកើតមានយ៉ាងពេញបន្ទុក

សមត្ថកិច្ចកម្ពុជា ចាប់ចិន២នាក់ និងគ្រឿងញៀនជាង៧០គីឡូក្រាម

វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស បានដឹកមកដល់កម្ពុជាហើយ

អំណោយកាកបាទក្រហម​ ត្រូវបានជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ១៦៥គ្រួសារ​ នៅស្រុកមេមត់

ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១ ម៉ោង ១១:៤២ ល្ងាច

ក្រសួងកសិកម្ម អនុញាត្ត ឲ្យក្រុមហ៊ុនម៉ាឃល កាប់បំផ្លាញព្រៃឈើ នៅខេត្តព្រះវិហារ យ៉ាងរង្គាល

ខេត្តព្រះវិហារ៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញាតឲ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) កាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល នៅក្នុងទឹកដីខេត្តព្រះវិហារ ដែលធ្វើឲ្យព្រៃឈើនៅខេត្តមួយនេះ ប្រឈមទៅនឹងវិនាសមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមរដ្ឋមន្ត្រី កសិកម្ម វេង សាខុន បានចុះហត្ថលេខា នៅថ្ងៃទី២៦ខែ​មិថុនា ឆ្នាំ២០២០ ដែលបានអនុញាតឲ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ប្រមូលផល អនុផលព្រៃឈើ។

យោងតាមប្រភពបានឲ្យដឹងថាក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ត្រូវបានគេរាយការណ៍ថាបានកំពុងតែបានដៃក្នុងការ កាប់បំផ្លាញព្រៃឈើ យ៉ាងគគ្រឹកគគ្រេង បំផុតនៅក្នុងខេត្តព្រះវិហារ។ ចំណែកអាជ្ញាធរខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធបានរក្សាភាពស្ងប់ស្ងាត់ ទុកឱកាសឲ្យក្រុមហ៊ុនមួយនេះ កាប់បំផ្លាញព្រៃឈើតាមតែអំពើចិត្ត។ ការដែលអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើមិនដឹង មិនឮ ហើយសម្ងំស្ងៀមបែបនេះ គេសង្ស័យថា បានទទួលផលប្រយោជន៍ពីក្រុមហ៊ុន។

សេចក្ដីរាយការណ៍បានឲ្យដឹងថាក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ប្រើប្រាស់រថយន្តបាកុង ជាច្រើនគ្រឿង ដឹកជញ្ជូនព្រៃឈើ នៅក្នុងព្រៃតំបន់ចំណុចដើមត្នោតមួយដើម,ព្រៃបាក់កន ស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ដែលមានព្រំប្រទល់ ជាមួយចំណុចអូរភ្ញៀវ ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

បើតាមសេចក្ដីរាយការណ៍ ថាក្រុមឈ្មួញអ្នកមានអំណាច កំពុងសំរុកកាប់ឈើដឹកជញ្ជូន ឮលាន់សម្លេងរណារយន្ត និងម៉ាស៊ីនអារឈើ ទ្រហឹងពេញព្រៃ ដោយពួកគេទាំងនោះបានប្រើប្រាស់ រថយន្តបាកុង សម្រាប់ដឹកឈើ មកទម្លាក់នៅចំណុចក្នុងព្រៃតំបន់ព្រៃបាក់កន ជាប់នឹងព្រៃឡង់ឋិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

អ្នកភូមិនិយាយថា ពួកគាត់កាប់ឈើបន្តិចបន្តួច សម្រាប់សង់ជាផ្ទះសម្បែង ត្រូវបានអាជ្ញាធរ រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាប ដោយមិនមានការយោគយល់នោះឡើយ។ ប៉ុន្តែសម្រាប់ឈ្មួញអ្នកមានអំណាចវិញ ពួកគេកាប់បំផ្លាញព្រៃឈើ ប្រើប្រាស់ សុទ្ធតែគ្រឿងចក្រ ដោយមិនមានការទប់ស្កាត់នោះទេ។

ជុំវិញការលើកនេះ «បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅមិនទាន់ទទួលបានការបំភ្លឺពី ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) បាននៅឡើយទេ ជុំវិញការចោទប្រកាន់នេះ ដោយមិនមានលេខទូរស័ព្ទ។

ប្រជាពលរដ្ឋ តូចតាចបានឲ្យដឹងថាពួកគាត់ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកាប់ រង្គាលព្រៃឈើ និងការបាត់បង់ព្រៃឈើ ទៅថ្ងៃអនាគត ព្រោះពួកគាត់រស់បានអាស្រ័យ ទៅលើធនធានធម្មជាតិព្រៃឈើទាំងអស់នោះ។

ទោះយ៉ាងណាក្រសួងកសិកម្ម បានចេញ«សេចក្តីប្រកាសព័ត៌មាន»ថារដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកត់សម្គាល់ឃើញថា ក្នុងពេលថ្មីៗនេះនៅលើ បណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានថា មានក្រុមហ៊ុនមួយកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ យ៉ាងសកម្ម ដឹកជញ្ជូនសុទ្ធតែរថយន្តបាកុង ហើយមានឃ្លាំងស្តុកឈើ និងរោងម៉ាស៊ីនរ៉ៃ នៅចំណុចភូមិបាក់កន និងភូមិស្រែ ស្ថិតក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ រដ្ឋបាលព្រៃឈើសូមធ្វើការបំភ្លឺដូចខាងក្រោម៖

១-យោងតាមលិខិតលេខ ៥៥៥៥កសក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យ ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) បង់ថ្លៃសួយសារ និងបុព្វលាភជូនរដ្ឋ និងធ្វើការកាប់ ប្រមូលផល អនុផលព្រៃឈើក្នុងអនុតំបន់ II ,III និងអនុតំបន់ IV នៃសម្បទានដីសេដ្ឋកិច្ចរបស់ ក្រុមហ៊ុន ភី អ៊ិន ធី ខូ អិលធីឌី ស្របតាមលទ្ធផលសារពើភ័ណ្ឌប៉ាន់ស្មានធនធានព្រៃឈើរបស់រដ្ឋបាលព្រៃឈើ ដោយត្រូវអនុវត្តតាមនីតិវិធីជាធរមាន ដែល ការប្រមូលផល អនុផលព្រៃឈើនេះស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

២-ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ទើបតែចុះធ្វើការប្រមូលផល អនុផលព្រៃឈើកាលពីថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០ នេះប៉ុណ្ណោះ។ ក្នុងករណីដែលរដ្ឋបាលព្រៃឈើរកឃើញថា ការប្រមូលផល អនុផលព្រៃឈើរបស់ ក្រុមហ៊ុនម៉ាឃល ឡូជីស្ទីក (ខេមបូឌា) ខាងលើនេះ មិនត្រឹមត្រូវទៅតាមគោលការណ៍អនុញ្ញាត និងច្បាប់ស្តីពីព្រៃឈើនោះ រដ្ឋបាលព្រៃឈើ នឹងចាត់វិធានការ តាមនីតិវិធីច្បាប់ជាធរមាន។

សូមបញ្ជាក់ថាបន្ទាប់ពីមានការចុះផ្សាយព័ត៌មាន ថាក្រុមហ៊ុន ម៉ាឃលឡូជីស្ទីក (ខេមបូឌា) បានកំពុងតែធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ រួចមកនៅថ្ងៃទី១៥ នឹងថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរសមត្ថកិច្ច ជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យទីតាំងគល់ដើមឈើ ដែលបានកាត់ប្រមូលផល អនុផលព្រៃឈើដោយក្រុមហ៊ុន ម៉ាឃលឡូជីស្ទីក (ខេមបូឌា)ស្ថិតក្នុងភូមិបង្កន ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។ ដោយបានចុះជាក់ស្តែងដល់ចំនួន ៣កន្លែង ដែលក្រុមសារព័ត៌មាន បានផ្សព្វផ្សាយថា កាប់ឈើពីព្រៃឡង់ និងសហគមន៏តំបន់ការពារ។

មន្ត្រីដែលបានចុះពិនិត្យនិយាយថា គ្មានការកាប់ដើមឈើចេញពីព្រៃឡង់ និងសហគន៍តំបន់ការពារធម្មជាតិនោះទេ។ ដោយឡែកតំណាងក្រុមហ៊ុនក៏បានបំភ្លឺផងដែរថា មិនពិតដូចការចុះផ្សាយរបស់ក្រុមសារព័ត៌មាននោះឡើយ។ ទោះយ៉ាងណា ក្រសួងកសិកម្ម មិនគួរចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន កាប់បំផ្លាញព្រៃឈើ បន្តទៅទៀតទេ ដែលជាហេតុ បណ្ដាលឲ្យព្រៃឈើនៅ កម្ពុជា កាន់តែអស់បន្តិចម្ដងៗ។ ដូច្នេះក្រសួងកសិកម្ម គួរតែពិនិត្យឡើងវិញ ចំពោះការចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនទាំងនោះ៕SRP

Read Previous

មន្ត្រីរដ្ឋាករទឹក ខេត្តសៀមរាប ម្នាក់ បើកឡានបុកម៉ូតូកង់បី បណ្តាលឲ្យរបួសមនុស្ស២នាក់

Read Next

ពលរដ្ឋ សុំសំណូមពរដល់ សម្ដេចតេជោ ហ៊ុន សែន ជួយរឿង រដ្ឋមន្ត្រីក្រសួងកិច្ចនារី ទិញដីបិទផ្លូវ