ខេត្តបាត់ដំបង៖ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះ អស់ទាំងស្រុង ខណៈម្ចាស់ចាក់សោ ចេញទៅក្រៅអស់។
ហេតុការណ៍ បានកើតឡើងនៅវេលាម៉ោងប្រមាណជា០៧និង០០នាទី ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រុមទី០១ ស្ថិតក្នុងភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច
ក្រុងបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលរងការឆេះ មានទំហំ ៨ម៉ែត្រx១៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី រួមនឹងសម្ភារប្រើប្រាស់មួយចំនួន។
ម្ចាស់ឈ្មោះ ពិន សម្បត្តិ ភេទស្រី អាយុ ៦៧ឆ្នាំ ។
បើតាមប្រភពបានឲ្យដឹងថាម្ចាស់ផ្ទះបានចាក់សោផ្ទះទុកចោល
ដោយរវល់ចេញទៅខាងក្រៅអស់ លុះក្រោយមក ក៏ស្រាប់តែមានការភ្ញាក់ផ្អើល នៅពេលដែលមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។
គួរបញ្ជាក់ដែរថាករណីនេះសមត្ថកិច្ច បានប្រើឡានទឹកអស់ចំនួន៦គ្រឿង នឹងចុះទៅធ្វើរការសាកសួរ ពិនិត្យជំវិញកន្លែងកើតហេតុនិងបានដាក់ការសន្និដ្ឋានថា មូលហេតុនៃការឆេះនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕SRPដោយប៊ុន ថេត



