អាយស៊ីស៊ី អង្គរ – សំបូរព្រៃគុក ផ្ដើមបើកកិច្ចប្រជុំនារសៀលថ្ងៃនេះនៅខេត្តសៀមរាប
ខេត្តកំពង់ចាម៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម«អារក» សម្លាប់ក្មួយចិញ្ចឹម។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០ ព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវាលស្រែ កំពួយប្រណាំង ស្ថិតក្នុងភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានឲ្យដឹងថា ជនដៃដល់មានឈ្មោះ ស្រ៊ីន បូនិន ហៅប៉ូច ភេទប្រុស អាយុ៣៤ឆ្នា។
ក្មេងប្រុសរងគ្រោះឈ្មោះ ប៊ុនថុន សុខចំរើន អាយុ១១ខែ (ត្រូវជាកូនចិញ្ចឹម បងប្រុស)ជនដៃដល់ ដែលបានសុំគេយកមកចិញ្ចឹម) អ្នកទាំងពីរមានទីលំនៅក្នុងភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
អធិការបញ្ជាក់ថាបន្ទាប់ពីទទួលបានព័ត៌មាន នគរបាល ស្រុកកំពង់សៀម រដ្ឋបាលរអាង និងប្រជាការពារ សហការ ជានគរបាលព្រហ្មទណ្ឌខេត្ត សម្របសម្រួល ដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ ចុះដល់កន្លែងកើតហេតុ ភ្លាមៗដេីម្បីធ្វើការ ស្រាវជ្រាវរុករក ជនដៃដល់ រហូតដល់វេលាម៉ោង២១និង៣០នាទី បានរកឃើញ ដោយគ្រាន់តែឃើញសមត្ថកិច្ចភ្លាម ស្រាប់តែជនខាងលើ បានទាញកាំបិតខ្វែវ ដេញកាប់សមត្ថកិច្ច បណ្តាលឲ្យត្រូវចំខ្នង ប្រជាការពារម្នាក់ ហើយក៏ត្រូវកម្លាំងចាប់ខ្លួនតែម្ដង។
បើតាម លោកវរសេនីយ៍ឯកក ឯក ប៉ាន់ដន បានបញ្ជាក់ថា ក្រោយពីចាប់ខ្លួន ជនដៃដល់ បានឆ្លើយសារភាពយ៉ាងខ្លីថា «មកពីខឹងជ្រុល» ទេីបធ្វើដូច្នោះ។ បច្ចុប្បន្នសមត្ថកិច្ច ធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕SRP



