ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះបានបង្ហាញរូបថតជាលើកដំបូង នៅទីលានវាយកូនគោល បន្ទាប់ពីអាក់ខាន វាយកូនគោល ជាច្រើនថ្ងៃកន្លងមក។
ការអាក់ខាន វាយកូនគោល របស់សម្ដេចហ៊ុន សែន ដោយសារតែសម្ដេចរវល់ដោះស្រាយជួយប្រជាជន រងគ្រោះដោយសារទឹកជំនន់ និងការធ្វើចត្តាឡីស័ក១៤ថ្ងៃ។
សម្ដេច ហ៊ុន សែន បានសរសេរសារ
លើទំព័រហ្វេសប៊ុកផ្លូវការ របស់សម្តេចថា៖ ដោយសារជាប់រវល់ពិសេស ការដោះស្រាយ ជួយប្រជាជនដែលរងគ្រោះដោយទឹកជំនន់ បូកបន្ថែមដោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ ខ្ញុំមិនបានវាយកូនគោល ឬហាត់ប្រាណជាងមួយខែហើយ។
សម្ដេចបានបន្តថា៖ថ្ងៃនេះ ចេញវាយកូនគោល លើកដំបូងជាមួយសម្ភារថ្មី ពិនិត្យឃើញ ថាកម្លាំង
វាយហាក់ខ្លាំងជាងមុន បន្ទាប់ពីសម្រាក
ក្នុងបន្ទប់១៤ថ្ងៃ។ អ្វីដែលប្លែកគឺក្បាល
ពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរ
ឱ្យបានពី៨ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ។
សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការ
មកវាយកូនគោលតែខ្ញុំបានពិនិត្យសម្រេចនិងចុះហត្តលេខាលើ ឯកសារនាៗរួចហើយនិងពេលល្ងាច ខ្ញុំបន្តការងារដដែល។
សម្ដេចតេជោបានបញ្ជាក់ថា៖
មូលហេតុ ដែលខ្ញុំធ្វើដូចនេះ ក៏ព្រោះតែ
ចង់ដឹងអំពីសុខភាព ក្រោយការធ្វើចត្តាឡីស័ក១៤ថ្ងៃ តើមានការប្រែប្រួលយ៉ាងណា?។ ម្យ៉ាងទៀតទីលានវាយកូនគោលនៅជាប់នឹងរបងផ្ទះមិនបានចេញទៅវាយ នៅទីលានឆ្ងាយពីផ្ទះនោះទេ។ «លាហើយព្រឹត្តិការណ៍៣វិច្ឆិកា»៕SRP



















